Connect with us

ភ្ញាក់ផ្អើល ពេលឃើញបុរសម្នាក់អណ្ដែតតាមទឹកទន្លេ នៅចិន (មានវីដេអូ)

ឃើញអណ្ដែត ស្មានតែស្លាប់! (មានវីដេអូ)

ប៉េកាំង៖ បុរសម្នាក់ បានបង្កការភ្ញាក់ផ្អើលចំពោះអ្នកដែលបានដើរនៅតាមមាត់ទន្លេមួយ នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីពេលថ្មីៗនេះ។ អ្នកឆ្លងកាត់ម្នាក់ បានឃើញ ហើយបានទូរស័ព្ទទៅប៉ូលិស ក៏ប៉ុន្តែ មួយសន្ទុះក្រោយមក បុរសដែលពាក់អាវក្រហមនោះ បានងើបឈរ រួចក៏ដើរចេញយ៉ាងព្រងើយ នៅទីតាំងមួយ ដែលទឹក មានជម្រៅរាក់ប៉ុណ្ណោះ។

វីដេអូនេះ កំពុងល្បីនៅក្នុងសារព័ត៌មានចិន និងត្រូវបានចែកចាយតៗគ្នាជាច្រើនផងដែរ។បើមើលតាមសភាពរបស់បុរសខាងលើ ប្រហែលជាស្រវឹង។ យ៉ាងណាក៏ដោយ ទម្រាំក្រុមអ្នកសង្គ្រោះមកដល់ បុរសខាងលើ បានដើរចេញផុតបាត់ទៅហើយ៕

សូមទស្សនាវីដេអូ៖

ប្រភព៖ Shanghaiist

    Loading...

    ពេញនិយម