លោកស្រី យីងឡាក់ ទទួលបានសញ្ជាតិថ្មីមួយទៀតហើយ
លោកស្រី យីងឡាក់ ទទួលបានសញ្ជាតិថ្មីមួយទៀតហើយ
បរទេស៖ អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលបាននិរទេសខ្លួនកាលពីឆ្នាំ២០១៧ ត្រូវបានរដ្ឋាភិបាលប្រទេសស៊ែប ផ្ដល់សញ្ជាតិស៊ែបឱ្យកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩។ នេះបើយោងតាមរបាយការណ៍ដែលទើបតែចេញផ្សាយ កាលពីថ្ងៃទី៨ ខែសីហា។
ច្បាប់ស៊ែបចែងថា រដ្ឋាភិបាលស៊ែប ផ្ដល់សញ្ជាតិឱ្យជនបរទេសទាំងឡាយណា ដែលផ្ដល់ផលប្រយោជន៍ដល់ប្រទេសរបស់ខ្លួន។ យ៉ាងណាមិញ មន្ត្រីស៊ែប និងគ្រួសារស៊ីណាវ៉ាត្រា មិនអាចធ្វើការបំភ្លឺពាក់ព័ន្ធនឹងការផ្ដល់សញ្ជាតិនេះទេ។ វាមានន័យថា លោកស្រី យីងឡាក់ អាចធ្វើដំណើរទៅកាន់ប្រទេសលើសពី ១០០ប្រទេស ដោយមិនត្រូវការទិដ្ឋាការ។
ដូចគ្នានេះដែរ កាលពីឆ្នាំ២០១០ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវជាបងប្រុសបង្កើតលោកស្រី យីងឡាក់ បានទទួលសញ្ជាតិពីរដ្ឋាភិបាលប្រទេសម៉ុងតេណេក្រូ។
គួរបញ្ជាក់ថា លោកស្រី យីងឡាក់ បានបដិសេធការចោទប្រកាន់ដែលថា លោកស្រី ធ្វើឱ្យខាតបង់នូវគម្រោងស្រូវអង្ករមួយ នៅពេលដែលគាត់ នៅជានាយករដ្ឋមន្ត្រីថៃ៕
ប្រភព៖ Reuters
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍