Connect with us

Eto’o ជឿជាក់ថា Lukaku នឹងលេចធ្លោនៅ Inter បន្ទាប់ពីចាកចេញពី ManUtd

Eto’o ជឿជាក់ថា Lukaku នឹងលេចធ្លោនៅ Inter បន្ទាប់ពីចាកចេញពី ManUtd

អ៊ិតាលី៖ Samuel Eto’o ជឿជាក់ថា Romelu Lukaku នឹងលេចធ្លោឡើងវិញជាមួយក្លិប Inter បន្ទាប់ពីការផ្ទេរក្នុងកំណត់ត្រាមួយទៅកាន់ក្រុម Serie A ។

Lukaku បានបញ្ចប់រយៈពេលពីរឆ្នាំរបស់គេនៅ ManUtd ដោយចូលរួមជាមួយ Inter របស់លោក Antonio Conte ក្នុងកិច្ចព្រមព្រៀងតម្លៃ ៨០លានផោន មុនពេលទីផ្សារដោះដូរកីឡាករក្របខ័ណ្ឌ Premier League ត្រូវបានបិទ កាលពីថ្ងៃព្រហស្បតិ៍។

Eto’o បានសរសេរនៅលើបណ្តាញសង្គម Instagram ថា៖ “សូមស្វាគមន៍មកកាន់ Inter Milan Romeo ។ ទីនោះលើសពីក្រុម គឺជាក្រុមគ្រួសារដែលអ្នកចូលរួម ។ នៅទីនោះអ្នកនឹងអាចលេចធ្លោដូចតារា ដូច្នេះគ្មានការសង្ស័យទេថា អ្នកនឹងបន្តរះចែងចាំង។ សំណាងល្អនៅក្នុងដំណើរផ្សងព្រេងថ្មីនេះ”។

ខ្សែប្រយុទ្ធបែលហ្ស៊ិកវ័យ ២៦ឆ្នាំរូបនេះ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រុម Inter ចាប់តាំងពីអ្នកចាត់ការលោក Ole Gunnar Solskjaer បានបង្ហាញពីការពេញចិត្តក្នុងការដាក់ខ្សែប្រយុទ្ធ Rashford ជាជម្រើស១១នាក់៕

ប្រភព៖ trollkhmer

    Loading...

    ពេញនិយម