Connect with us

ការសិក្សារកឃើញថា ផឹកកាហេ្វពេលយប់ មិនអាចរារាំងការងងុយគេងបានទេ

ការសិក្សារកឃើញថា ផឹកកាហេ្វពេលយប់ មិនអាចរារាំងការងងុយគេងបានទេ

ភ្នំពេញ៖ ការសិក្សារកឃើញថា ផឹកកាហេ្វពេលយប់ មិនអាចរារាំងការងងុយគេងបានទេ
“ផឹកកាហ្វេ ដើម្បីកុំឲ្យងងុយគេង” នេះជាពាក្យដែលគ្នាយើង បានឮពីមាត់អ្នកផឹកកាហ្វេភាគច្រើន។ តែការសិក្សាមួយ របស់អាមេរិក រកឃើញថា ផឹកកាហ្វេ ពេលយប់ មិនអាចរារាំងការងងុយគេងបាននោះទេ។

ការសិក្សានេះ ធ្វើឡើងដោយអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Florida Atlantic, Harvard និង Emory និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Mississippi លើពលរដ្ឋអាមេរិក ៧៨៥នាក់ រយៈពេល ១៤ឆ្នាំ។ ការសិក្សានេះ អ្នកស្រាវជ្រាវបានពិនិត្យលើគ្រឿងស្រវឹង កាហ្វេ និងនីកូទីន (ការជក់បារី) មានឥទ្ធិពលយ៉ាងណាលើការគេង។ អ្នកចូលរួមក្នុងការសិក្សា បានពាក់នាឡិកាដៃ ដើម្បីតាមដានលើការគេងរបស់ពួកគេ។
លទ្ធផលការសិក្សា រកឃើញថា កាហ្វេពុំមានការពាក់ព័ន្ធសំខាន់ជាមួយការរារាំងការងងុយគេងនោះទេ។ ប៉ុន្ដែគ្រឿងស្រវឹង បានរារាំងដល់ការងងុយគេង នៅពេលខ្លះ ក្រោយអ្នកចូលរួមក្នុងការសិក្សា ផឹកវា មុនចូលគេង។
ចំណែកសារធាតុនីកូទីន មិនថា ការជក់បារីធម្មតា ឬបារីអេឡិចត្រូនិកទេ ពាក់ព័ន្ធយ៉ាងខ្លាំងជាមួយការគេងមិនលក់ ក្រោយអ្នកចូលរួមក្នុងការសិក្សា ជក់បារីនៅពេលល្ងាច៕

ប្រភព៖ Hello Krupet

    Loading...

    ពេញនិយម