Connect with us

ព័ត៌មានទាន់ហេតុការណ៍! បាត់ក្មេងស្រីម្នាក់ នៅចំណុចលិចកំណាត់ផ្លូវជាតិលេខ៧៦

ព័ត៌មានទាន់ហេតុការណ៍! បាត់ក្មេងស្រីម្នាក់ នៅចំណុចលិចកំណាត់ផ្លូវជាតិលេខ៧៦

រតនគិរី៖ តាមព័ត៌មានបឋមបានឱ្យដឹងថា ពេលនេះមានករណីបាត់ក្មេងស្រី ០១នាក់ ត្រង់ចំណុចភូមិជ័យឧត្តម ឃុំជ័យឧត្តម ស្រុកលំផាត់ ចំណុចទឹកលិចផ្លូវជាតិលេខ៧៦ ពីខេត្តរតនគិរី ទៅខេត្តមណ្ឌលគិរី ដោយសារលិចទូកដរឆ្លង នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩នេះ។ ពេលនេះអាជ្ញាធរ និងប្រជាពលរដ្ឋ កំពុងអន្តរាគមន៍ស្វែងរក។

ក្នុងប្រតិបត្តិការនេះ លោកអភិបាលខេត្តរតនគិរី និងលោក គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចុះទៅដល់ទីតាំងកើតហេតុផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តរតនគិរី

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម