Connect with us

ម៉ាក់ សែនសូនីតា ស្ទើរតែគ្រោះថ្នាក់ដល់ជីវិតនៅពេលថតខុសបច្ចេកទេស(មានវីដេអូ)

ឱ្យតែបែបហ្នឹង ប្រាកដជាមិនរស់ទេលោក បើមិនប្រុងប្រយ័ត្ន(មានវីដេអូ)

ភ្នំពេញ៖ តារាសម្តែងដែលមានប្រជាប្រិយភាព ហើយក៏មានការគាំទ្រជាខ្លាំងពីទស្សនិកជនដែលចូលចិត្តទស្សនានៅការសម្តែងរបស់គាត់ ជាពិសេសគាត់អាចសម្តែងបានគ្រប់តួអង្គ មិនថាតួកាច តួស្លូតនោះទេ គឺគាត់ធ្វើបានទាំងអស់។

ប៉ុន្តែអ្វីដែលធ្វើឱ្យទស្សនិកជនភ័យជាខ្លាំង ខណៈពេលដែល កញ្ញា ម៉ាក់ សែនសូនីតា កំពុងថតខ្សែភាពយន្តថ្មី ជាមួយដៃគូដែលជាអ្នកកំប្លែងរបស់ CTN លោក ពែកមី បានធ្វើឱ្យម៉ាក់ សែនសូនីតា ស្ទើរបាត់បង់ជីវិត ព្រោះតែការថតខុសបច្ចេកទេស ហោះចេញពីទូកពិតៗ ។

តារាសម្តែងមួយដួងនេះក៏បានប្រាប់ពីអារម្មណ៍ពិតរបស់គាត់ថា “ការថតខុសបចេ្ចកទេស ដាច់ខ្សែររ៉ត ព្រលឹងចុងសក់ ដូចកើតម្តងទៀត”។ សម្រាប់ទស្សនិកជនវិញ បាននាំគ្នាសរសើរកញ្ញាម៉ាក់ សែនសូនីតា មិនដាច់ពីមាត់ ព្រោះកញ្ញាធ្វើបានគ្រប់ឧបសគ្គមិនថាថតខុសបច្ចេកទេសនោះទេ នេះហើយទើបធ្វើឱ្យក៏កញ្ញាក្លាយជាតារាសម្តែងមួយរូបដែលទទួលបានការជោគជ័យក្នុងវិស័យសិល្បៈ ហើយជាតារាសម្តែងដែលមានការលេចធ្លោជាងគេចំណោមតារាសម្តែងកម្ពុជា៕

  

សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ ឡុង រតនា

    Loading...

    ពេញនិយម