Connect with us

អគ្គនាយកអគ្គិសនីកម្ពុជាប្រទេសកម្ពុជាជាប់លេខមួយក្នុងការផ្តល់ភ្លើងរហ័សជាងគេ

អគ្គនាយកអគ្គិសនីកម្ពុជាបញ្ជាក់ថា អគ្គិសនីកម្ពុជាជាប់លេខ១ ក្នុងការផ្គត់ផ្គង់បានរហ័ស និង ថោកជាងគេ

ភ្នំពេញ៖ អគ្គនាយកអគ្គិសនីកម្ពុជាលោក កែវ រតនៈ បានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ថា សព្វថ្ងៃអគ្គិសនីនៅកម្ពុជាមានការប្រសើរឡើងច្រើន ព្រោះភូមិចំនួន៩៣%ដែលទទួលបានអគ្គិសនីប្រើប្រាស់ បើធៀបទៅនឹងឆ្នាំ២០០៤ អគ្គិសនីនៅប្រទេសកម្ពុជាមិនអាចផ្តល់ជូនប្រជាពលរដ្ឋបាន១០%ឡើយ។

ដោយសារតែមានការវិវឌ្ឍន៍យ៉ាងរហ័សបែបនេះទើបធ្វើឱ្យធនាគារពិភពលោកបានចេញរបាយការណ៍ចុងក្រោយលើកសរសើរពីអត្រាភ្ជាប់ភ្លើងឱ្យប្រើប្រាស់បានរហ័សជាងគេបំផុត និង មានតម្លៃថោកត្រឹមតែ៣៨០រៀលតែប៉ុណ្ណោះក្នុងមួយគីឡូវ៉ាត់ម៉ោង ព្រោះ៥០%ប្រើប្រាស់ដោយវារីអគ្គិសនី ជាង៣០%ចេញពីរោងចក្រដើរដោយធ្យូងថ្ម ពីប្រភពប្រេងមិនដល់៥% និង ប្រភពផ្សេងទៀតដើម្បីផ្គុំគ្នាសម្រាប់ប្រើប្រាស់។ មិនត្រឹមតែប៉ុណ្ណោះ នៅខែធ្នូ ឆ្នាំ២០២០នឹងមានការផ្គត់ផ្គង់ដោយពន្លឺព្រះអាទិត្យចំនួន១៥%ដែលបច្ចុប្បន្នមានតែប្រទេសអូស្ត្រាលីតែមួយប៉ុណ្ណោះដែលប្រើប្រាស់អគ្គិសនីប្រើដោយថាមពលព្រះអាទិត្យ៕

អត្ថបទ៖ គង់ ចាន់ស្រីនុច

    Loading...

    ពេញនិយម