Connect with us

ប្រតិកម្មបន្ទាប់ពីមានករណីព្រះសង្ឃរំលោភក្មេងស្រីអាយុ៩ឆ្នាំមក ប្រធានសមាគមមិត្តសិល្បករស្នើកុំឱ្យនារីៗស្លៀកបែបស៊ិចស៊ីពេក(មានវីដេអូ)

ប្រតិកម្មបន្ទាប់ពីមានករណីព្រះសង្ឃរំលោភក្មេងស្រីអាយុ៩ឆ្នាំមក ប្រធានសមាគមមិត្តសិល្បករស្នើកុំឱ្យនារីៗស្លៀកបែបស៊ិចស៊ីពេក(មានវីដេអូ)

កាលពីម្សិលមិញ អ្នកនាង ចន ចាន់លក្ខិណា បានចុះសួរសុខទុក្ខប្អូនស្រីៗដែលជាជនរងគ្រោះពីការរំលោភសេពសន្ថវៈមួយកន្លែង នៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និង ស្តារនិតិសម្បទា អាហ្វេស៊ីប ក្រោមការគ្រប់គ្រងរបស់អ្នកស្រី ម៉ម សុម៉ាលី។

អ្វីដែលធ្វើឱ្យប្រិយមិត្តចាប់អារម្មណ៍ជាហនេះគឺអ្នកនាង ចន ច័ន្ទលក្ខិណា បានធ្វើការបង្ហោះវីដេអូហើយសរសេរសារដាស់តឿនមួយចំនួនបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុករបស់អ្នកនាង ដោយនិយាយថា “គឺអ្នកនាងថតដើម្បីបង្ហាញពីរឿងពិតនៃភាពឈឺចាប់ក្នុងជីវិតរបស់គាត់ដែលត្រូវព្រះសង្ឃរំលោភកាលអាយុ ៩ ឆ្នាំ និង ដល់អាយុ ១៦ នាងត្រូវបានអ្នកជិតខាងរំលោភម្តងទៀត។

សូមបងប្អូនដែលជាអ្នកលក់ Online ទាំងឡាយសូមកុំគិតខុសមកលើខ្ញុំ ការបង្ហោះវីដេអូនេះគឺ ខ្ញុំគ្មានបំណងវាយប្រហារអ្នកណាទេ ព្រោះនេះជាការសំណូមពររបស់សាមុីខ្លួនផ្ទាល់ដែលគាត់ចង់និយាយនូវអ្វីដែលគាត់បានដឹង បានជួប”។ ទាំងនេះជាសារមួយដែលអ្នកនាងចង់ឱ្យមិត្តនារីៗមេត្តាកុំថតរូបបែបស៊ិចស៊ីខ្លាំងពេក ព្រោះវាជារឿងមួយតែងតែកើតឡើងចំពោះមិត្តនារី នៅពេលណាមួយដោយមិនដឹងខ្លួន៕

  

សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ ឡុង រតនា

    Loading...

    ពេញនិយម