តោះ សាកប្រៀបធៀប Note 10+ ជាមួយ P30 Pro ប៉ុន្មានចំណុចនេះមើល!
តោះ សាកប្រៀបធៀប Note 10+ ជាមួយ P30 Pro ប៉ុន្មានចំណុចនេះមើល!
អន្តរជាតិ៖ ការប្រកួតប្រជែងគ្នានៅក្នុងទីផ្សារស្មាតហ្វូនដំណើរការដោយប្រព័ន្ធ Android កាន់តែឡើងកម្តៅខ្លាំងឡើងៗ រវាង Huawei និង Samsung ស្របពេលដែល Samsung ទើបតែសម្ពោធ Samsung Note 10+ ។ សម្រាប់ Huawei P30 សេរ៊ីនៅតែជាស្មាតហ្វូនលំដាប់កំពូល ដែលទទួលបានការពេញនិយមខ្លាំង ហើយ P30 Pro បានឈ្នះពានរង្វាន់ស្មាតហ្វូនល្អបំផុតជាច្រើនបន្តបន្ទាប់ ។ P30 Pro ជាស្មាតហ្វូនដែលមានការប្រកួតប្រជែងខ្លាំងជាមួយស្មាតហ្វូនដទៃនៅលើទីផ្សារ។ ដូច្នេះបើយើងធ្វើការប្រៀបធៀបរវាង Note 10+ និង P30 Pro តើអ្នកគួរជ្រើសរើសមួយណា?
- កាមេរ៉ាក្រោយ៖ ក្រុមហ៊ុននីមួយៗ បានសំញែងសាច់ដុំដាក់គ្នាលើកាមេរ៉ាក្រោយ ។ ទាំង Note 10+ ទាំង P30 Pro សុទ្ធតែ បំពាក់ដោយកាមេរ៉ាបួនគ្រាប់ ។ កាមេរ៉ារបស់ P30 Pro បានសហជាមួយ Leica មានទំហំ 40+20+8MP ព្រមទាំងកាមេរ៉ាមួយគ្រាប់ទៀតជាប្រភេទ TOF Depth Sensor ។ ចំណែកឯ Samsung វិញ ក៏បានបន្ថែម TOF sensor នៅលើ Galaxy Note 10+ ដែរ ប៉ុន្តែកាមេរ៉ាបីគ្រាប់ទៀតមានទំហំត្រឹមតែ 12+12+16MP ដែលតូចជាង P30 Pro ។ និយាយមែនទែនទៅ ហាក់បីដូចជាខកចិត្តបន្តិច ដែល Note 10+ មិនសូវមានការផ្លាស់ប្តូរថ្មីៗច្រើនប៉ុន្មានទេ លើកាមេរ៉ាចម្បង មានទំហំត្រឹមតែ 12MP ។ មិនតែប៉ុណ្ណោះ TOF Sensor និងមុខងារ night-mode camera របស់ Note 10+ ដូចជាមិនសូវឡួយសោះ ប្រសិនបើយើងប្រៀបធៀបទៅមុខងារហ្សូមដល់ឋានព្រះច័ន្ទ បាន 50X និងថតរូបនៅទីងងឹតរបស់ P30 Pro ។
- កាមេរ៉ាមុខ៖ ប្រកួតជាមួយកាមេរ៉ាមុខរបស់ P30 Pro ម៉េចរួច បើកាមេរ៉ាមុខរបស់ P30 Pro ទំហំឡើងដល់ 32MP ឯណោះ រីឯ Note10+ ទំហំតែ 10MP ហ្នឹង! មួយវិញទៀត Samsung បានធ្វើការផ្លាស់ប្តូរកំរិត apeature ពី f1.9 ទៅ f2.2 ប៉ុន្តែបើនិយាយមែនទែនទៅ កំរិត apeature តូចជាង ហាក់បីគ្រាន់បើជាង ។
- ថាមពលថ្ម៖ Note 10+ មានថាមពលថ្ម 4300 mAh ចំណែកឯ P30 Pro 4200mAh ។ Samsung ប្រើបច្ចេកវិទ្យាសាកថ្ម 45W រីឯ P30 Pro 40W សាកថ្មបានឡើងបែប SuperCharge។ បើនិយាយពីថាមពលថ្ម ដឹងតែ Samsung ខ្លាំងជាងហើយ ប៉ុន្តែប្រយ័ត្នភ្លេចរឿងអតីតណា កាល Note 7 នោះផ្ទុះឡើងកក្រើកពិភពគុណ អីចឹងហើយបានជាកាលពីជំនាន់ Note 8 កាត់បន្ថយថាមពលថ្មមកសល់ត្រឹមតែ 3,300 mAh ដែលកាលពី Note 7 ថាមពលថ្មដល់ទៅ 3,500 mAh ។ ម៉េចបាន Note10+ នេះ Samsung ក្លាហានណាស់ ហ៊ានដាក់ដល់ 4,300 mAh ប៉ុន្តែចាំមើលៗ ម៉េចដែរបើធំអីចឹង ។
- ការរចនា និងបន្ទះឈីបថ្មី៖ បើមើលពីក្រោយ អត់មាន logo របស់ Samsung ទេនោះ ឡើងច្រលំគ្នារវាង Note 10+ ជាមួយ P30 Pro សូម្បីតែពណ៍ ក៏អីចឹងដែរ! ហើយ P30 Pro ចេញឡើងប៉ុន្មានខែហើយ Samsung ទើបតែចេញមកអីចឹងដែរ ។ មិនតែប៉ុណ្ណោះ Note 10+ ក៏បានប្រើប្រាស់ បន្ទះឈីប 7mn ប៉ុន្តែមានអារម្មណ៍ថាស្រដែងៗអីអត់ចុះ? ស្មាតហ្វូន Huawei បានប្រើប្រាស់បច្ចេកវិទ្យានេះ តាំងពីប៉ុន្មានខែមុនមកហើយ ដូច្នេះដូចមិនមានអីថ្មីផងហ្នឹង ។
- តម្លៃ៖ P30 Pro មានតម្លៃ $899 រីឯ Note 10+ មានតម្លៃរហូតដល់ $1059!
ដូច្នេះឥលូវគិតម៉េច? រវាង P30 Pro និង Note 10+ មួយជ្រើសរើសយកមួយណា? ប្រសិនបើអ្នកចាប់អារម្មណ៍ P30 Pro នេះជាប្រូម៉ូសិនពិសេស!

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍