Connect with us

Lampard៖ Chelsea មានបញ្ហាធំៗ ដែលត្រូវដោះស្រាយ ក្រោយចាញ់ Man Utd (មានវីដេអូ)

បើកឆាក Chelsea លេងល្អ តែបញ្ហាមួយចំនួន ត្រូវតែកែតម្រូវ! (មានវីដេអូ)

អង់គ្លេស៖ Frank Lampard បានដឹកនាំ Chelsea ក្នុងការប្រកួតផ្លូវការជាលើកដំបូង នៅក្របខណ្ឌ English Premier League ។ ទោះបីជា Lampard បានរយៈពេលខ្លីដើម្បីសិក្សាពីកីឡាកររបស់ខ្លួនក៏ដោយ ក៏ពួកគេ ធ្វើបានល្អក្នុងការប្រកួតដំបូង សម្រាប់រដូវកាល២០១៩-២០ កាលពីយប់មិញ នៅទឹកដី Old Trafford ។ យ៉ាងណាក្ដី លទ្ធផល មិនសមប្រកបឡើយ ពោលគឺ ម្ចាស់ផ្ទះ Manchester United បានយកឈ្នះ Chelsea ដោយលទ្ធផល ៤-០ ។

ក្នុងតង់ទីមួយ Chelsea ធ្វើបានយ៉ាងល្អ ដោយស្ទើរតែអាចរកគ្រាប់បាល់បានដល់ទៅ ២គ្រាប់ ក៏ប៉ុន្តែ សុទ្ធតែស៊ុតប៉ះនឹងបង្គោលទី។ ចំណែកម្ចាស់ផ្ទះ ទទួលបានបាល់ប៉េណាល់ទី ដែលធ្វើបានសម្រេចដោយខ្សែប្រយុទ្ធ Rashford ធ្វើឱ្យចប់តង់ទីមួយ Man Utd នាំមុខ ១គ្រាប់។ ចូលដល់តង់ទីពីរ Chelsea បានព្យាយាមដាក់សម្ពាធបន្ថែមទៀត ក៏ប៉ុន្តែបែរជាបង្កចន្លោះប្រហោង ធ្វើឱ្យ Man Utd ងាយស្រួលក្នុងការលេងវាយបក Counter Attack រហូតរកបន្ថែមបាន ៣គ្រាប់ទៀត។

តាមការអះអាងរបស់ Frank Lampard នៅចប់ការប្រកួត បានឱ្យដឹងថា កូនក្រុមរបស់លោក ធ្វើបានល្អហើយ តែពួកគេ បានបង្កើតកំហុសច្រើនពេក បណ្ដាលឱ្យរបូតគ្រាប់បាល់។ យ៉ាងណាមិញ លោកគិតថា Chelsea មិនសមចាញ់ Man Utd ឡើយ បើតាមសាច់បាល់។

តាមទម្រង់របស់ Lampard ខុសពីអតីតអ្នកចាត់ការ លោក Maurizio Sarri ។ Lampard លេងទម្រង់ ៤-២-៣-១ ដោយផ្ដល់ឱកាសទៅឱ្យយុវជនភាគច្រើន។ ជាក់ស្ដែង លោកបានដាក់ខ្សែប្រយុទ្ធវ័យក្មេង Abraham ជំនួស Michy Batshuayi និង Olivier Giroud សម្រាប់ជម្រើស១១នាក់ដំបូង ខណៈខ្សែបម្រើវ័យក្មេង Mason Mount ក៏បានបង្ហាញទម្រង់លេងល្អផងដែរ។ ថាមពល និង បច្ចេកទេស របស់ Chelsea អាចទទួលយកបាន តែអ្វីដែលចាំបាច់ គឺការកែតម្រូវត្រង់ប្រព័ន្ធការពារ។ អ្នកគាំទ្រ ភាគច្រើនមានទំនុកចិត្តលើ Lampard ព្រោះថា នេះជាការចាប់ផ្ដើមនៃរជ្ឋកាលថ្មីមួយទៀត ហើយនៅសល់ពេលវេលាច្រើន ដើម្បីអភិវឌ្ឍ៕

សូមទស្សនាវីដេអូ៖

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម