តម្លៃម្រេចនៅខេត្តរតនគិរីបន្តធ្លាក់ចុះបន្ថែមទៀត នៅឆ្នាំ2018នេះ បន្ទាប់ពីបានធ្លាក់ចុះរយៈពេលប៉ុន្មានឆ្នាំជាប់ៗគ្នា
រតន:គីរី÷ តម្លៃម្រេចក្នុងខេត្តរតនគិរី បានបន្តធ្លាក់ចុះបន្ថែមទៀតនៅឆ្នាំ ២០១៨នេះ ធ្វើអោយកសិករដាំដំណាំម្រេចមានការព្រួយបារម្ភចំពោះអនាគតតម្លៃម្រេចដែលមានភាពស្រពិចស្រពិលនៅឡើយ។
លោកវ៉ាន់ សោភា ប្រជាកសិករដាំម្រេចនៅភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង មានផ្ទៃដីដាំម្រេចចំនួនជាង៧ហិកតា បានអោយដឹងថា លោកកំពុងតែរំពឹងថា ឆ្នាំក្រោយ និងឆ្នាំបន្តបន្ទាប់ទៀត ម្រេចខេត្តរតនគីរី នឹងមានតម្លៃខ្ពស់ឡើងវិញ ហើយត្រូវបានធានាតម្លៃដូចម្រេចខេត្តកំពតដែរ។
តែទោះជាយ៉ាងណា ការរំពឹងរបស់លោក វ៉ាន់ សោភា ទំនងជាមិនអាចសម្រេចដូចបំណងនៅពេលនេះទេ ដោយសារតែស្ថានភាពទីផ្សារម្រេចនៅលើពិភពលោក ក៏កំពុងធ្លាក់ចុះជាបន្តបន្ទាប់ និងត្រូវបានព្យាករណ៏ថា មិនងាយឡើងថ្លៃវិញក្នុងរយៈពេលខ្លីនោះទេ។
អ្នកជំនាញផ្នែកកសិកម្មបានផ្តល់យោបល់ថា អាជីវកម្មលើដំណាំម្រេច មិនគួរពង្រីកទៀតឡើយនៅពេលនេះ ដោយសារតែការផ្គត់ផ្គង់ម្រេចនៅលើទីផ្សារអន្តរជាតិ មានភាពលើសលុបរួចទៅហើយ ដែលធ្វើឲ្យអាជីវកម្មថ្មីៗ ប្រឈមនឹងការប្រកួតប្រជែងខ្ពស់។
តម្លៃម្រេចនៅកម្ពុជាបានធ្លាក់ចុះស្របគ្នានឹងតម្លៃម្រេចនៅលើទីផ្សារអន្តរជាតិ ដោយធ្លាក់ចុះចាប់តាំងពីឆ្នាំ២០១៦មក។ សម្រាប់ម្រេចនៅខេត្តរតនគិរី មានតម្លៃ៣ម៉ឺនរៀលក្នុងមួយគីឡូក្រាមនៅឆ្នាំ២០១៦ ហើយបានធ្លាក់ចុះនៅត្រឹមជាង២ម៉ឺនរៀលក្នុង១គីឡូក្រាមនៅឆ្នាំ២០១៧ និងបន្តធ្លាក់ថ្លៃបន្ថែមទៀតមកនៅត្រឹមរង្វង់១ម៉ឺន១ពាន់រៀលប៉ុណ្ណោះនៅឆ្នាំ២០១៨នេះ។
លោក សយ សូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តរតនគិរី បានឲ្យដឹងថា ផ្ទៃដីដាំដុះនៅទូទាំង៩ក្រុង ស្រុក ក្នុងខេត្តរតនគិរី មានចំនួនជាង១ពាន់ហិកតា ពេល តម្លៃធ្លាក់ចុះដូច្នេះបានប៉ះពាល់ដល់ប្រាក់ចំណូលយ៉ាងច្រើនរបស់កសិករ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍