ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារកម្ពុជា ទទួលបានជោគជ័យជាទីមោទនៈ
ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារកម្ពុជា ទទួលបានជោគជ័យជាទីមោទនៈ
សៀមរាប៖ ព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ លើកទី៦ ដើម្បីរៃអង្គាសថវិកាឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ បានប្រព្រឹត្តទៅដោយជោគជ័យ ជាមួយនឹងថវិកាសរុបចំនួន ៣ម៉ឺនដុល្លារអាមេរិក កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩។ កម្មវិធីក្នុងឆ្នាំនេះ អាចប្រព្រឹត្តទៅបាន គឺដោយមានការសហការរៀបចំពីក្រុមការងារជិះកង់ដើម្បីកម្ពុជា និងមន្ទីរពេទ្យកុមារអង្គរ ដោយមានអ្នកចូលរួមចំនួន ១០៧០នាក់ រួមទាំងបុគ្គលិក និងអតិថិជនជាង១០០នាក់ មកពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Prudential ដែលជាអ្នកឧបត្ថម្ភសំខាន់សម្រាប់ព្រឹត្តិការណ៍នេះ។
លោក ងួន ចាន់ភ័ក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរបានអបអរសាទរ និងកោតសរសើរចំពោះអ្នកចូលរួម ដៃគូឧបត្ថម្ភ និងក្រុមការងាររៀបចំព្រឹត្តិការណ៍ទាំងអស់ ដែលបានរួមចំណែកក្នុងការជិះកង់សប្បុរសធម៌ ដើម្បីជួយដល់កុមារកម្ពុជា។ លោកជឿថា ការរួមចំណែករបស់ភាគីពាក់ព័ន្ធនានា នឹងជួយឱ្យកុមារកម្ពុជា ទទួលបានការព្យាបាលពីមន្ទីរពេទ្យកុមារអង្គរ។ មួយវិញទៀត មន្ទីរពេទ្យកុមារអង្គរ ប្ដេជ្ញាចំពោះការបណ្ដុះបណ្ដលអ្នកជំនាញជំនាន់ក្រោយៗ។
លោក ហុង វុទ្ធី ប្រធានផ្នែកអតិថិជន និងទីផ្សារ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Prudential បានមានប្រសាសន៍ថា លោកមានការភ្ញាក់ផ្អើល និងមោទនភាពចំពោះបុគ្គលិកក្រុមហ៊ុន Prudential និងអតិថិជនដ៏ស្មោះស្ម័គ្ររបស់ខ្លួន សម្រាប់ការចូលរួមក្នុងព្រឹត្តិការណ៍នេះ។ លោកបន្តថា ក្រុមហ៊ុន Prudential ប្ដេជ្ញាជួយដល់វិស័យអប់រំ និងផ្នែកគាំពារសុខភាពរបស់កុមារកម្ពុជា។
សូមជម្រាបថា ចាប់ពីព្រឹត្តិការណ៍ខាងលើត្រូវបានផ្ដួចផ្ដើមក្នុងឆ្នាំ២០១៤មក ថវិកាប្រហែល ១០ម៉ឺនដុល្លារអាមេរិក ត្រូវបានរៃអង្គាសពីសម្បុរសជននានា។ វាបានរួមចំណែកដល់បេសកកម្មរបស់មន្ទីរពេទ្យកុមារអង្គរ ក្នុងការព្យាបាលកុមារកម្ពុជាជាង ២លាន៥សែន ករណី ចាប់តាំងពីដំណើរការនៅក្នុងឆ្នាំ១៩៩៩មក៕

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍