មានសង្ឃឹមហើយសម្រាប់អ្នកដាំដំឡូងមីនៅកម្ពុជា ក្រោយពេលដែលក្រុមហ៊ុនចិន បោះទុនវិនិយោគកែច្នៃម្សៅដំឡូងមី សម្រាប់នាំចេញ
ភ្នំពេញ÷ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រំពឹងថា កម្ពុជានឹងមានផលិតផលថ្មីៗទៀតសម្រាប់លក់ចែកចាយទីផ្សារក្នុងស្រុក និង នាំចេញទៅកាន់ទីផ្សារអន្តរជាតិនៅក្នុងថ្ងៃអនាគត ដោយផ្តើមចេញពីការប្រើប្រាស់វត្ថុធាតុដើមពីម្សៅដំឡូងមី ដែលក្រុមហ៊ុនរបស់ប្រទេសចិនចាប់ផ្តើមវិនិយោគលើការអភិវឌ្ឍកែច្នៃម្សៅដំឡូមី។
ក្រោយពីពិធីចុះហត្ថលេខារវាងក្រុមហ៊ុន Green Leader និង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ សម្រាប់អនុវត្តគម្រោងជំរុញការអភិវឌ្ឍទីផ្សារដំឡូងមីនៅកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានប្រាប់អ្នកយកព័ត៌មានថា ដំឡូងមី គឺជាវត្ថុធាតុដើមដ៏សំខាន់ក្នុងការផលិតចេញជាផលិតផលផ្សេងៗទៀត មានទាំងឥន្ធនៈ និង ម្ហូបអាហារ ដូចនេះការអភិវឌ្ឍន៍ដំឡុងមីផ្តល់នូវភាពចាំបាច់សម្រាប់បង្កើនចំណូលដល់ប្រជាកសិករដែលពឹងផ្អែកលើការដាំដុះដំឡូងមី។
ក្រសួងពាណិជ្ជកម្ម និង កម្មវិធីអង្គការសហប្រជាជាតិ UNDP និង ក្រុមហ៊ុន Green Leader រួមគ្នាអភិវឌ្ឍដំឡូងមី តាមរយៈភាពជាដៃគូរវាងឯកជន និងសាធារណៈ ដោយមានរយៈពេល ៣ឆ្នាំចាប់ពីខែសីហាឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២១ ដោយមានទឹកប្រាក់ប្រមាណ២លានដុល្លារអាមេរិក សម្រាប់កសាងគោលនយោបាយអភិវឌ្ឍន៍ដំឡូងមីនៅកម្ពុជា។
ការដាំដុះដំឡូងមីនៅកម្ពុជាត្រូវគេរាយការណ៍ បានគ្របដណ្តប់លើផ្ទៃដី៦សែនហិកតា និង ផ្តល់ទិន្នផលប្រចាំឆ្នាំប្រមាណពី១៤ទៅ១៥លានតោនក្នុង១ឆ្នាំ។ ដំឡូងមីស្រស់ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសថៃ៦០% ហើយ ទីផ្សារវៀតណាមស្រូបយកប្រមាណ ៤០%៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍