Connect with us

លោក Seo Kang Joon តួឯកក្នុងរឿង “ជាមនុស្សមែនទេ” កំពុងទទួលការគាំទ្រច្រើនពីសំណាក់ទស្សនិកជននៅប្រទេសកូរ៉េ

មានអ្នកធ្លាប់ស្គាល់តារារូបនេះហើយឬនៅ លោក Seo Kang Joon តារាសម្ដែងក្នុងរឿង “ជាមនុស្សមែនទេ” ក្នុងរឿងនោះមាន18ភាគក្នុងភាគនីមួយៗគឺថាធ្វអោយទស្សនិកជនមើលមិនចេះធុញទេល្អគ្រប់ឈុតឆាក នៃការសម្តែងរបស់លោក Seo Kang Joon ។ លោក Kang Joon បាននិយាយថាលោកស្រឡាញ់នឹងពេញចិត្តក្នុងឈុតឆាកនៃសាច់រឿងនេះណាស់ បានធ្វើអោយលោកឃើញច្បាស់ពីទឹកចិត្តរបស់ម្តាយម្នាក់ដែលស្រឡាញ់កូន លោកបន្តថា
សាច់រឿងនិយាយអំពីម្តាយម្នាក់ដែលជាអ្នកជំនាញខាងវិទ្យាសាស្ត្រខួរក្បាលគាត់បានបែកពីកូនប្រុសហើយក៏បង្កើតមនុស្សយន្តមួយដែលរូបរាងដូចកូនប្រុសរបស់គាត់បេះបិទទាំងឈ្មោះ (NamSin3) ។


គាត់បានជួបកូនប្រុសរបស់គាត់វិញប៉ុន្តែNamSinពិតប្រាកដបានជួបគ្រោះថ្នាក់ចរាចរណ៍ហើយក៏អោយNamSinមនុស្សយន្តបន្លំខ្លួនធ្វើជាNamSinមនុស្សពិតដើម្បីកាន់កាប់ក្រុមហ៊ុន ។ លោក Seo Kang Joon បានបន្តថាខ្សែភាពយន្តនេះទទួលបានការគាំទ្រពីប្រជាជនកូរ៉េខាងត្បូងរាប់លានអ្នកដែលចូលទស្សនា ។ លោកសប្បាយចិត្តពីព្រោះលោកបានធ្វើអ្នកផលិតកុនរឿងទទួលបានជោគជ័យយ៉ាងខ្លាំង ។ លោក Seo Kang Joon គ្រោងនឹងចូលរួមសម្តែងនៅខ្សែភាពយន្តថ្មីមួយរឿងតែផលិតកម្មសុំលាក់ចំណងជើងនៃរឿងនេះ ។


ទស្សនិកជនម្នាក់ លោក Su yun បាននិយាយថា លោកបានទស្សនារឿងនេះចង់ស្រក់ទឹកភ្នែក ព្រោះរឿងនេះមានការដណ្ដើមទ្រព្យសម្បត្តិគ្នា បាញ់ប្រហារ ពីម្តាយដែលបាត់បង់កូន ត្រូវគេឈ្លាននេស ព្រោះតែទ្រព្យសម្បត្តិ សុខចិត្តបង្កើតមនុស្សយន្ត ធ្វើជាកូនដើម្បីការពារមរតកគ្រួសារ គាត់រំភើបណាស់។ លោក Su Yun បន្តថាលោកគាំទ្រលោក Kang Joon ពូកែសម្តែងជាតួទឹកភ្នែក ហើយរបៀបណាក៏លោកធ្វើបានដែល ។ ខ្សែភាពយន្តរឿង “ជាមនុស្សមែនទេ” ទទួលបានអ្នកគាំទ្រជិត១លាននាក់ដែលចូលទៅទស្សនា ៕
អត្ថបទ: ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម