ជើងហោះហើរថៃ-ហុងកុង បង្ខំចិត្តបកក្បាលត្រឡប់ក្រោយទាំងពាក់កណ្ដាលផ្លូវ
បើនៅតែដូច្នេះ លែងមានទេសចរហ៊ានទៅលេងហុងកុងហើយ
ថៃ៖ ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ថៃមួយ ត្រូវបានបង្ខំឱ្យបកក្បាលត្រឡប់ក្រោយ អំឡុងដំណើរឆ្ពោះទៅកាន់ទីក្រុងហុងកុង ភ្លាមៗ បន្ទាប់ពីព្រលានយន្តហោះអន្តរជាតិហុងកុង ប្រកាសបិទច្រកចេញ ចូល ដោយសារបាតុករ រារាំង និងតវ៉ា នៅក្នុងព្រលាន។
ព្រលានយន្តហោះអន្តរជាតិហុងកុង បានផ្អាកការហោះហើរនានា បណ្ដាលឱ្យប៉ះពាល់ជើងហោះហើររាប់រយជើង ក្រោយពីមានការប្រមូលផ្ដុំគ្នារបស់ក្រុមអ្នកតវ៉ា នៅព្រលានយន្តហោះ តាំងពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩។
ជើងហោះហើរថៃ TG638 បានត្រឡប់មកដល់ទីក្រុងបាងកក វិញដោយសុវត្ថិភាព នៅយប់ថ្ងៃទីចន្ទកន្លងទៅ។ បន្ទាប់ពីសេចក្ដីប្រកាសរបស់ហុងកុង ជើងហោះហើរនានារបស់ថៃ ត្រូវបានលុបចោលផងដែរ នៅព្រឹកថ្ងៃទី១៣ ខែសីហា ។ ជនជាតិថៃជាច្រើននាក់ ដែលគ្រោងត្រឡប់ចូលស្រុកវិញ បានជាប់គាំងនៅព្រលានយន្តហោះហុងកុង។
សូមជម្រាបថា បាតុកម្មនៅព្រលានយន្តហោះអន្តរជាតិហុងកុង បានបង្កផលប៉ះពាល់ដល់ជើងហោះហើរ តភ្ជាប់ជាមួយបណ្ដាប្រទេសនានា នៅអាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជា ផងដែរ៕
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍