រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ប្រកាសជ្រើសរើសបុគ្គលិកជួសជុលរថយន្តក្រុង
រួសរាន់ឡើងសម្រាប់អ្នកកំពុងស្វែងរកការងារ
ភ្នំពេញ៖ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងតែងតែផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋខ្មែរជានិច្ច កាលពី២ខែមុនខាងរដ្ឋាករស្វយ័តបានផ្តល់ការងារសម្រាប់ស្រ្តីដែលមានបំណងចង់ទទួលបានឱកាសការងារជាអ្នកបើកបររថយន្តក្រុង ហើយពេលនេះដែរ គឺជាឱកាសសម្រាប់បុរសម្តង ដោយខាងរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈបានប្រកាសជ្រើសរើសបុគ្គលិកជូសជុលរថយន្តក្រុងផ្នែកម៉ាស៊ីន ជាងគ្រឿងក្រោម ជាងម៉ាស៊ីនត្រជាក់ ជាងភ្លើងរថយន្ត ជាងថ្នាំ ជាងតោន ជាងប្រព័ន្ធហ្គាស និង ជាងបើកបររថយន្តស្ទូច។
ដោយលោកអ្នកអាចមកទទួលពាក្យ និង ដាក់ពាក្យបាននៅរាជធានីភ្នំពេញ ស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឬ អាចទាក់ទងតាមលេខទូរសព្ទ ០៧៨ ៧៨៧៨៥៧ និង ០៩២ ៩២២ ២៤៤៕
អត្ថបទ៖ គង់ ចាន់ស្រីនុច

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍