ល្អណាស់! កម្លាំងមួកខៀវកម្ពុជា ជូនអំណោយដល់កុមារកំព្រានៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល
នេះជាទឹកចិត្តដ៏ថ្លៃថ្លារបស់កម្ពុជា សម្រាប់កុមារកំព្រានៅតំបន់អាហ្វ្រិក!
សាធារណរដ្ឋអាហ្វ្រិកកណ្ដាល៖ កងកម្លាំងមួកខៀវកម្ពុជា ប្រចាំទិស Bambari បាននាំយកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់មណ្ឌលកុមារកំព្រា ក្នុងទីក្រុងបាមបារី នៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង នៅសប្ដាហ៍នេះ។
ប្រធានមណ្ឌលកុមារកំព្រាប្រចាំទីក្រុងបាមបារី បានតំណាងឱ្យមណ្ឌលកុមារកំព្រា ទទួលអំណោយដូចជា អង្ករ ចំនួន ៤០០គីឡូក្រាម ប្រេងសាំង ១២០លីត្រ គ្រឿងទេស ៣០គីឡូក្រាម ទឹកក្រូច ៥កេស ទឹកសុទ្ធ ២០យួរ ព្រមទាំងថវិកាសម្រាប់រៀបចំកម្មវិធី ចំនួន ៩ម៉ឺនស៊ីហ្វា (១៥០ដុល្លារ)។ ជាមួយគ្នានេះ កងកម្លាំងមួកខៀវកម្ពុជាប្រចាំទិស បាមបារី ក៏បានចូលរួមវិភាគទាន ជាថវិកា ចំនួន ២០ម៉ឺនស៊ីហ្វា (៣៧០ដុល្លារ) ជូនមណ្ឌលកុមារកំព្រានោះផងដែរ។
ពិធីប្រគល់អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជានេះ បានប្រព្រឹត្តទៅដោយមានការចូលរួមពីលោកនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២ អាជ្ញាធរមីនកម្ពុជា និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកម្លាំងរក្សាសន្តិសុខ និងកាកសំណល់សង្គ្រាម ព្រមទាំងចៅហ្វាយខេត្តទីក្រុងបាមបារី និងមេបញ្ជាការប្រចាំទិស៕
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍