Connect with us

Alex Iwobi បង្ហើបពីហេតុផលដែលចាកចេញពី Arsenal ទៅចូលរួមជាមួយ Everton

Alex Iwobi បង្ហើបពីហេតុផលដែលចាកចេញពី Arsenal ទៅចូលរួមជាមួយ Everton

អង់គ្លេស៖ កីឡាករ Alex Iwobi បានបង្ហើបថា គេចាកចេញពីក្រុម Arsenal ទៅចូលរួមជាមួយក្រុម Everton ព្រោះចង់បង្កើតឈ្មោះមួយសម្រាប់ខ្លួនឯង និងចង់បានបទពិសោធន៍ថ្មី។

គេបានបង្ហាញខ្លួន ១៤៨ លើកឱ្យ Arsenal ប៉ុន្តែមិនត្រូវបានដាក់ ជាកីឡាករជម្រើសដំបូងទៀងទាត់ក្រោមការដឹកនាំរបស់លោក Unai Emery ឡើយ ហើយកីឡាករវ័យ ២៣ ឆ្នាំរូបនេះក៍សម្រេចចិត្តបញ្ចប់ការរួមរស់ ១៥ឆ្នាំជាមួយក្រុមកាំភ្លើងធំនៅរដូវក្តៅនេះ ដោយទៅចូលរួមជាមួយ Everton ។

និយាយអំពីការផ្ទេរទៅកាន់ Everton ខ្សែប្រយុទ្ធរូបនេះបានប្រាប់គេហទំព័ររបស់ក្លិបថា៖ “ការផ្តល់ជូននេះពិតជាទាក់ទាញណាស់សម្រាប់ខ្ញុំ ដែលពិបាកក្នុងការបដិសេធ។ អ្នកគ្រប់គ្រងបានប្រាប់ខ្ញុំថា៖ ទីនេះមានកន្លែងសម្រាប់អ្នក យើងនឹងមើលថែអ្នក ហើយនេះជាមូលដ្ឋានអ្វីដែលអ្នកចង់បានក្នុងនាមជាកីឡាករម្នាក់។

Iwobi ដែលមិនទាន់បានបង្ហាញខ្លួនលើកដំបូងឲ្យក្លិបក្នុងការប្រកួតទល់នឹង Crystal Palace កាលពីថ្ងៃសៅរ៍គឺជាកីឡាករទិញបានទី៧ របស់ក្លិប Everton ដោយមាន Moise Kean និង Jean Philippe Gbamin ក្នុងចំណោមអ្នកផ្សេងទៀត៕

    Loading...

    ពេញនិយម