Connect with us

កញ្ញាម៉ារីហ្សា តួឯកស្រី នឹងលោក ឧសភា កាន់ដៃគ្នាចូលរួមសម្តែងរឿងភាគថ្មីមួយរបស់CTN ដូចជាគូរស្នេហ៍សង្សារនឹងគ្នាពីពេលណាមក

ស្ថានីយទូរទស្សន៍ CTN ចាប់ផ្តើមថតរឿងភាគមួយថ្មីទៀតហើយគឺរឿង «ផ្កាស្លា» ​បាន​ធ្វើពិធីក្រុងពាលីថត​កាលពី​ថ្ងៃទី ២០ សីហា ២០១៨ ។ បើតាមសម្តីលោក ជុំ សុភា ផលិករភាពយន្តរបស់CTN និង ជានាយកផលិតកម្ម រាហ៊ូ បានឲ្យដឹងថា រឿងនេះជារឿងភាពធំទី២របស់គាត់ ខ្សែភាពយន្តរឿង “ផ្កាស្លា” មានការចូលរួមសម្តែងពីសំណាក់តារាវ័យក្មេង សំម្រស់ធម្មជាតិដែលមានទេពកោសល្យ ឆ្លងកាត់ការធ្វើតេសជ្រើសរើសយ៉ាងត្រឹមត្រូវនឹងយ៉ាងម៉ត់ចត់ពី ដើម្បីឱ្យត្រូវចិត្តនឹងចរិករបស់តួសម្តែងដើម្បីមើលទៅអោយសុីនឹងសាច់រឿង ទើបការសម្តែងមើលទៅមានភាពរស់រវើក ។


ស្ថានីយទូរទស្សន៍CTN ផលិតរឿងភាគ ​”ផ្កាស្លា​”បង្ហាញ​ដំណើរ​នៃ​សាច់រឿងស្នេហា​របស់​នារី​ឈ្មោះ​ មេត្តា ​ដែល​ជា​តួឯកស្រី ត្រូវ​បាន​តួរប្រុសពីរ​នាក់​ស្រលាញ់​ ដោយ​ម្នាក់​មាន​អត្តចរិត​ល្អ​គ្រប់​បែប​យ៉ាង ព្រម​ជាមួយ​ក្តី​ស្រលាញ់​ដ៏​កក់​ក្តៅ​ស្មោះ​អស់​ពី​បេះដូង រី​ឯ​ម្នាក់​ទៀត​មាន​ក្តី​ស្រលាញ់​ដ៏​ជ្រាលជ្រៅ​ ហ៊ាន​លះបង់​អ្វី​គ្រប់​យ៉ាង​ដើម្បី​នាង។ តែ​នាង​មិន​ដឹង​ត្រូវ​ជ្រើស​រើស​មួយ​ណា​។ សាច់រឿង​នេះ​គឺ​សង្កត់​ធ្ងន់​លើ​អត្ថន័យ​នៃ​ក្តី​ស្រលាញ់​ជា​ចម្បង​ អ្វី​ទៅ​ជា​ក្តី​ស្រលាញ់​ស្មោះ​ស្ម័គ្រ​រវាង​បុរស​នឹង​ស្ត្រី ព្រម​ជាមួយ​ក្តី​ស្រលាញ់​កក់​ក្តៅ​ពី​ឪពុក​ម្តាយចំពោះ​កូន និង​កូន​ចំពោះ​ឪពុក​ម្តាយ។

កញ្ញា ម៉ារីហ្សា ជាតួឯកក្នុងរឿង “ផ្កាស្លា” ពីមុនកញ្ញាក៏ធ្លាប់ជាពិធីការនី ក្នុងកម្មវិធី សុខភាពថ្ងៃនេះ របស់ស្ថានីយទូរទស្សន៍MYTV ហើយក៏ជាតារាសម្តែងមួយរូបដែលចូលចិត្តភាពក្រមុិចក្រមើម ក៏បាននិយាយនេះជារឿងថ្មីមួយដែលកញ្ញាចាប់ផ្តើមសារជាថ្មី បន្តបន្ទាប់ពីកញ្ញាឈប់សំរាកមួយរយះបន្ទាប់ពីកម្មវិធី សុខភាពថ្ងៃនេះ របស់ស្ថានីយទូរទស្សន៍MYTV ដោយសារកញ្ញាជាប់រវល់បន្តកាសិក្សាមួយរយះមក ។


រឿងភាគ “ផ្កាស្លា” ដែលស្ថានីយទូរទស្សន៍CTN នឹងចាក់ផ្សាយនៅពេលឆាប់នេះ ធានាថាល្អមើល ដោយសាររឿងភាគនេះសំបូរទៅដោយតារាសម្ដែងវ័យក្មេងចូលរួមសម្តែងជាច្រើននាក់ ។
អត្ថបទ: ឡុង រតនា

   

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម