Connect with us

Cesc Fabregas ត្រូវពិន័យ ៣ប្រកួត ក្រោយទទួលកាតក្រហម ពេលប៉ះ Lyon

Cesc Fabregas ត្រូវពិន័យ ៣ប្រកួត ក្រោយទទួលកាតក្រហម ពេលប៉ះ Lyon

បារាំង៖ លោក Leonardo Jardim ឃើញថា Monaco បានចាប់ផ្តើមមិនសូវល្អនៅរដូវកាលថ្មីជាមួយនឹងបរាជ័យ ៣-០ នៅទឹកដី Lyon ហើយបញ្ហារបស់គាត់កាន់តែអាក្រក់ទៅៗ ដោយសារតែ Cesc Fabregas ត្រូវបានពិន័យ ៣ប្រកួត។

Fabregas បានទទួលកាតក្រហមក្នុងការប្រកួតជាមួយ Lyon សម្រាប់ការប៉ះទង្គិចជាមួយកីឡាករ Leo Dubois។ បើមើលតាមជាក់ស្ដែងឧប្បត្តិហេតុនេះមើលទៅគឺ រត់ទៅដណ្ដើមបាល់គ្នា តែក្រោយអាជ្ញាកណ្តាលមើល VAR រួច ក៍សម្រេចចិត្តបណ្តេញ Fabregas ជាមួយកាតក្រហមចេញតែម្ដង។

ឥឡូវនេះគាត់នឹងខកខានការប្រកួតលីហ្គ ៣ប្រកួតបន្ទាប់ ហើយនេះគ្រាន់តែជាកាតក្រហមទី៣ នៃអាជីព ប៉ុណ្ណោះ ខណៈដែល ២ទៀតទទួលបានពេលលេងនៅ Arsenal និង Chelsea ៕

    Loading...

    ពេញនិយម