ពិតជារំជួលចិត្តណាស់! សូម្បីតែប្រាក់ទិញស៊ុបមី ជូនអ្នកមានគុណម្នាក់មួយចាន ក៏កូននាយសង់ សុីស លោក សង់ សេត គ្មានដែរ
អតីតតារាកំប្លែងជើងចាស់នាយ សង់ស៊ីស អាយុកាន់តែជ្រេ រីឯសុខភាពវិញកាន់តែចុះទ្រុឌទ្រោមគួរឲ្យកត់សម្គាល់។ ក្រៅពីព្យាបាលជម្ងឺហើយ ក្រុមគ្រួសារនាយសង់ស៊ីស ថែមទាំងធ្លាក់ខ្លួនខ្វះខាតគួរឲ្យអាសូរទៀតផង។ ជាក់ស្ដែង ថ្មីៗ នេះ កូនប្រុសរបស់លោកនាយសង់សាត បានធ្វើឲ្យមហាជនស្រណោះជាពន់ពេក ដោយសារតែពុំអាចមានប្រាក់គ្រប់គ្រាន់ សូម្បីតែទិញស៊ុបឲ្យអ្នកមានគុណទាំង២ បានហូបឲ្យឆ្ងាញ់មាត់។
ដោយយោងតាមគណនីហ្វេសប៊ុករបស់លោកបានបង្ហោះរៀបរាប់ថា៖ «ពុកខ្ញុំបានពិសារមីស៊ុបហើយព្រឹកនេះ ដោយគាត់រវល់ទៅស្រុកដាំដំណាំ ម៉ែគាត់មិនពិសារទេទុកឲ្យពុក មកពីខ្ញុំមានលុយតែ១ចាន»។ សារមួយនេះបានធ្វើអោយមិត្តអ្នកអានក្ដុកក្ដួលចិត្តជាខ្លាំង ជាពិសេសក្នុងនោះក៏មានសប្បុរសជនបានខមិនសួរនាំ និងមានបំណងជួយឧបត្ថម្ភដល់លោកផងដែរ។
លោក សង់ សេត បានបន្តថាគាត់មានការខ្វះខាត ហើយការសម្តែងរបស់លោកក៏មិនកាក់កបទេ លោកអំពាវនាវសប្បុរសជនជួយជ្រោមជ្រែង ឧបត្ថមដល់គាត់ផង សូមសិល្បៈស្រុកខ្មែរកុំបោះបង់គាត់ចោល គាត់ក៏ជាតារាកម្លែងមួយរូបដែរ។ គាត់បន្តថាទោះគាត់លំបាកតែមិនចុះចាញ់ព្រហ្មលិខិតទេគាត់នឹងខំប្រឹងតស៊ូដើម្បីមើលថែឪពុកម្តាយរបស់គាត់។ សូមបងប្អូនជួយតារាកម្លែង ជើងចាស់មួយរូបនេះផង សូមបណ្តាលទទួលជួយហៅគាត់សម្តែងផង គ្រាន់បានថវិកាខ្លះជួយដល់គ្រួសារ៕
អត្ថបទ: ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍