Connect with us

ចាក់សម្លាប់មិត្តប្រុស ព្រោះហៅខ្លួនថា ធាត់

គ្រាន់តែហៅធាត់សោះ!

ចិន៖ នារីម្នាក់ បានចាក់សម្លាប់មិត្តប្រុសរបស់ខ្លួន បន្ទាប់ពីគេ បានហៅនាងថា ធាត់ ហើយមិនឱ្យនាង ញ៉ាំការ៉េម ព្រោះចង់ឱ្យសម្រកទម្ងន់។ ហេតុការណ៍នេះ បានកើតឡើងនៅទីក្រុងហេណាន ប្រទេសចិន កាលពីសប្ដាហ៍មុន។

សាក្សីម្នាក់ដែលនៅកន្លែងកើតហេតុ បានប្រាប់សមត្ថកិច្ចថា មិត្តប្រុសរបស់នារីម្នាក់នោះ បាននិយាយថា “ធាត់ហើយនៅចង់ញ៉ាំការ៉េមទៀត?”។ បន្ទាប់ពីស្ងប់ស្ងាត់មួយសន្ទុះ នារីដែលជាមិត្តស្រី បានដើរទៅក្នុងហាងមួយ ដើម្បីទិញកូនកន្ត្រៃ រួចដើរមកជិតមិត្តប្រុសរបស់ខ្លួន ហើយចាក់ប្រមាណ ៤ កន្ត្រៃ បណ្ដាលឱ្យមិត្តប្រុសដេកដួលក្នុងថ្លុកឈាម។ បុរសនោះ បានស្លាប់ នៅពេលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារហូរឈាមច្រើនពេក។ ក្រោយហេតុការណ៍នេះ ជនសង្ស័យ ជាមិត្តស្រី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនផងដែរ។

មិនមានការបញ្ជាក់ពីឈ្មោះជនរងគ្រោះ និងជនសង្ស័យទេ គ្រាន់តែដឹងថា អ្នកទាំងពីរ មានអាយុខ្ទង់ ២០ឆ្នាំដូចគ្នា ហើយចាប់ផ្ដើមណាត់ជួបដើរលេងជាមួយគ្នា មិនទាន់បាន ១ខែនៅឡើយទេ៕

ប្រភព៖ Shanghaiist

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម

    WP2Social Auto Publish Powered By : XYZScripts.com