Connect with us

ចង់លួសព្រលឹងពេលឃើញលោកតា វុិចទ័រ ដឹកអ្នកជិះម៉ូតូកង់បីសុទ្ធតែប្រេត

អ្នកណាមិនខ្លាច បើឃើញប្រេតនាំគ្នាជិះម៉ូតូកង់បីដើរលេងបែបនេះ

ភ្នំពេញ៖ ញាក់សាច់នាំគ្នារត់ពេញផ្លូវ បន្ទាប់ពីឃើញប្រេតជាច្រើននាំគ្នាជិះម៉ូតូកង់បីដើរលេងកម្សាន្ត ធ្វើឱ្យភ្ញាក់ផ្អើលពេញទីក្រុងភ្នំពេញ។ ផលិករដឹកនាំកម្មវិធីកំប្លែង លោកតា វុិចទ័រ នៅសុខៗបែរជាដឹកប្រែតដើរលេងពេញផ្លូវធ្វើឱ្យប្រិយមិត្តដែលកំពុងធ្វើដំណើរតាមដងផ្លូវ នាំគ្នាចោមរោមមើលពេញស្មានតែរឿងអី តាមពិតក្រុមកំប្លែងប្រចាំស្ថានីយទូរទស្សន៍ CTN និង MYTV សោះខំតែភ័យ។

លោកតា វុិចទ័រ បាននាំក្រុមកំប្លែងរបស់គាត់ទៅលុបមុខចេញ បន្ទាប់ពីថតចប់កម្មវិធី “បានមើលបានសើច” ព្រោះមុខមាត់គាត់ប្រឡាក់សុទ្ធតែម្សៅ ណាមួយខ្លាចចេញទៅក្រៅគេភ័យរត់ពេញផ្លូវ ក៏សុខចិត្តនាំក្រុមកំប្លែងរបស់គាត់ទៅលុបមុខចេញ។ ក្រោយពេលលោកតា វុិចទ័រ បានបង្ហោះរូបប្រេតនេះនៅលើបណ្តាញសង្គមហ្វេសប៊ុក ក៏ឃើញមានហ្វេនជាច្រើននាំគ្នា Comment ជាច្រើនថា “ពិតជាចង់មើលរឿងកំប្លែងនេះមែនទែន ទ្រាំចាំមិនបានសោះឡើយ” ប្រិយមិត្តជាច្រើនក៏កំពុងតែរង់ចាំទស្សនាផងដែរ៕

អត្ថបទ៖ ឡុង រតនា

    Loading...

    ពេញនិយម

    WP2Social Auto Publish Powered By : XYZScripts.com