នៅពេលដែលអាកាសធាតុអំណោយផល ធ្វើអោយអ្នកនេសាទសមុទ្រនៅខេត្តកោះកុង សប្បាយរីករាយ តែតម្លៃគ្រឿងសមុទ្រ បែរជាចុះថ្លៃមកវិញ
កោះកុង៖ នៅក្នុងរដូវវស្សាឆ្នាំ២០១៨នេះ អាកាសធាតុនៅខេត្តកោះកុង បានប្រែប្រួលជាបន្តបន្ទាប់ បង្កអោយមានភ្លៀង ខ្យល់បោកបក់នៅលើផ្ទៃសមុទ្រ និង រលកខ្ពស់ៗ ជាហេតុធ្វើអោយប្រជានេសាទ ជួបលំបាកក្នុងការចេញទៅនេសាទគ្រប់ៗគ្នា ។
បញ្ហាគ្រោះធម្មជាតិ ភ្លៀងខ្យល់ដែលបង្កអោយមានរលកធំនេះ បានបង្អាក់ដំណើរការរកចំណូលដល់ប្រជានេសាទ មិនថាម្ចាស់ទូកនេសាទប្រភេទតូច ឬ ធំឡើយ ធ្វើអោយទិន្នផលនេសាទធ្លាក់ចុះ និង តម្លៃគ្រឿងសមុទ្រហក់ឡើងខ្ពស់នៅលើទីផ្សារ ។
តែទោះជាយ៉ាងណា នៅក្នុងខែសីហា ២០១៨នេះ តម្លៃគ្រឿងសមុទ្រនៅខេត្តកោះកុង ហាក់ដូចជានៅនឹង គ្មានការហក់ឡើងដូចខែមុននោះទេ ដោយកត្តាអាកាសធាតុ មានការអំណោយផលខ្លះៗ ធ្វើអោយទូកនេសាទប្រភេទមងអូស អាចតស៊ូចេញទៅនេសាទបាន ដើម្បីបំពេញតម្រូវការនៅលើទីផ្សារគ្រឿងសមុទ្រ។
ដោយសារអាកាសធាតុ ក្នុងមួយរយៈពេលខ្លីកន្លងមកនេះ បានអំណោយផលល្អខ្លះៗដល់ប្រជានេសាទដែលម្ចាស់ទូកប្រភេទមងអូសនេះហើយ ទើបមកដល់ចុងខែសីហា ២០១៨ នេះ តម្លៃគ្រឿងសមុទ្រ មានការធ្លាក់ចុះនៅលើទីផ្សារ ។
បើតាមការអោយដឹងពីអាជីវករជាឈ្មួញកណ្តាលប្រមូលទិញគ្រឿងសមុទ្រ ប្រចាំកំពង់ដងទង់ ( ហៅផែអូប័រ) ក្នុងក្រុងខេមរភូមិន្ទ បញ្ជាក់ថា តម្លៃមឹកខ្នាតតូចនៅក្នុងសប្តាហ៍មុននេះ នៅត្រឹមតែ ១៩០០០ ទៅ ២០០០០៛ប៉ុណ្ណោះ សម្រាប់ការទិញពីប្រជានេសាទ តែសម្រាប់តម្លៃបោះដុំ លើទីផ្សារវិញត្រឹមតែ២៥០០០៛។
ចំណែកឯមឹកខ្នាតធំវិញស្ថិតក្នុងតម្លៃ ពី ៣២០០០៛ ទៅ ៣៣០០០៛ ពីប្រជានេសាទ និងតម្លៃបោះដុំនៅលើទីផ្សារវិត្រឹមតែ ៣៥០០០៛ទៅ ៤០០០០៛ ដែលតម្លៃទាំងនេះ បើប្រៀបធៀបនឹងខែកន្លងទៅ គឺបានធ្លាក់ចុះអស់ជិតពាក់កណ្តាល។
អាជីវករឈ្មួញកណ្តាលទាំងនោះ បានអោយដឹងទៀតថា ចំពោះតម្លៃបង្គាវិញ ស្ថិតក្នុងម្លៃថេរគ្មានការប្រែប្រែ ទាំងទិន្នផល ទាំងតម្លៃនៅលើទីផ្សារ ដោយហេតុថា បង្គាច្រើនតែសម្បូរជាងគេនៅរដូវវស្សា ហើយងាយស្រួលក្នុងការនេសាទ ព្រោះបង្គារចូលចិត្តរស់នៅសមុទ្រទឹករាក់ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍