Connect with us

ម៉ាដុក កូនប្រុសចិញ្ចឹមលោកស្រីជូលី ចូលរៀននៅសាកលវិទ្យាល័យល្បីមួយនៅអាស៊ី

ល្អណាស់! ជូនពរឱ្យកូនខ្មែរម្នាក់នេះ ទទួលជោគជ័យ!

កូរ៉េខាងត្បូង៖ ម៉ាដុក ជូលី ភិត ដែលត្រូវជាកូនប្រុសចិញ្ចឹមរបស់តារាសម្ដែង និងអ្នកដឹកនាំភាពយន្ត លោកស្រី អែនជេលីណា ជូលី នឹងចូលរៀននៅសាកលវិទ្យាល័យដ៏ល្បីមួយ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នៅពេលឆាប់ៗនេះ។ សាកលវិទ្យាល័យ Yonsei បានប្រកាសកាលពីថ្ងៃទី១៩ ខែសីហា ថា ម៉ាដុក នឹងចូលរៀនជំនាញផ្នែកគីមីជីវៈ ហើយរស់នៅក្នុងសាលារៀននេះ រយៈពេល ១ឆ្នាំ។

របាយការណ៍បានឱ្យដឹងថា លោកស្រី ជូលី បានទៅដល់ទីក្រុងសេអ៊ូល កាលពីថ្ងៃអាទិត្យ ទី១៨ ខែសីហា ដើម្បីចុះឈ្មោះឱ្យ ម៉ាដុក ចូលរៀន។ អ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម បានបង្ហោះរូបថតរបស់លោកស្រី នៅទីក្រុងសេអ៊ូល។ ទស្សនាវដ្តីកូរ៉េមួយ បានចុះផ្សាយនៅដើមខែនេះ ថា ម៉ាដុក ដែលមានឈាមជ័រជាកូនខ្មែរ បានចូលរៀនថ្នាក់ភាសាកូរ៉េ មុននឹងចូលរៀននៅសាកលវិទ្យាល័យមួយនៅកូរ៉េខាងត្បូង។

សាកលវិទ្យាល័យ Yonsei នឹងប្រារព្ធពិធីធ្វើបទបង្ហាញសម្រាប់និស្សិតឆ្នាំទីមួយ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩។ សាកលវិទ្យាល័យនេះ បានជាប់ចំណាតថ្នាក់លេខ៤ ជាសាកលវិទ្យាល័យល្អជាងគេ នៅកូរ៉េខាងត្បូង៕

ប្រភព៖ Channel News Asia

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម

    WP2Social Auto Publish Powered By : XYZScripts.com