Connect with us

Borussia Dortmund វាយបកផ្តួល RB Leipzig ៤-១ នៅសប្តាហ៍បើកឆាក Bundesliga 2018-19

Borussia Dortmund បានបើកឆាក ការប្រកួតបាល់ទាត់លីគកំពូលអាល្លឺម៉ង់ រដូវកាល ២០១៨-១៩ ដោយក្តីរីករាយ បន្ទាប់ពីវាយបក យកឈ្នះ RB Leipzig ដោយលទ្ធផលដល់ទៅ ៤ទល់នឹង១ នាទឹកដី Signal Iduna Park ។
ជាការពិត លេងបានត្រឹម៣០វិនាទីប៉ុណ្ណោះ ក្រុមភ្ញៀវ បានរកគ្រាប់បាល់នាំមុខមុន ដោយថ្វីជើងរបស់កីឡាករ Jean-Kevin Augustin។ យ៉ាងណាក្តី Mahmoud Dahoud បានតាមសងស្មើ ដោយបច្ចេកទេសលោតតែត យ៉ាងស្អាត នៅនាទី២១។ មកដល់នាទី៤០ ក្រុមម្ចាស់ផ្ទះ បាននាំមុខវិញ ដោយបាល់ចូលទីខ្លួនឯងរបស់ Marcel Sabitzer ក្រោយរូបគេព្យាយាមការពារបាល់ Free-Kick របស់កីឡាករ Deniz Aytekin។ រំលងបានតែ៣នាទី ក្រុមម្ចាស់ផ្ទអាវលឿង កាន់តែមានក្តីសង្ឃឹម ដ្បិតគ្រាប់ទី៣ មុនចប់វគ្គទី១ បានកើតឡើងដោយសារ ការលោតទាត់របស់ Axel Witsel។


មកដល់វគ្គទី២ គេមើលឃើញថា ក្រុមភ្ញៀវ Leipzig ព្យាយាមវាយលុកតបទៅវិញ តែមិនសម្រេច។ លុះចុងម៉ោង នាទី៩០ ស្រាប់តែ Marco Reus ឆ្លៀតថែម១គ្រាប់ទៀត ដែលជាគ្រាប់ទី៤ ជួយអោយ Dortmund ឈ្នះ RB Leipzig ទាំងស្រុងតែម្តង។
Borussia Dortmund ឡើងឈរកំពូលតារាង មាន៣ពិន្ទុ ដោយរុញ Bayern Munich មកលេខ២វិញ រីឯ Leipzig ត្រូវស្ថិតនៅបាតតារាង Bundesliga សប្តាហ៍បើកឆាកនេះ៕

26 August 2018, Germany, Dortmund, Soccer, Bundesliga, Borussia Dortmund vs RB Leipzig, 1st matchday in Signal Iduna Park: Thomas Delaney (r) from Dortmund fighting for the ball with Dayot Upamecano (l) from Leipzig. Photo: Friso Gentsch/dpa – WICHTIGER HINWEIS: Gemäß den Vorgaben der DFL Deutsche Fußball Liga ist es untersagt, in dem Stadion und/oder vom Spiel angefertigte Fotoaufnahmen in Form von Sequenzbildern und/oder videoähnlichen Fotostrecken zu verwerten bzw. verwerten zu lassen. (Photo by Friso Gentsch/picture alliance via Getty Images)

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម