ស្ដេច YouTuber បានប្រកាសពីមង្គលការរបស់ខ្លួន ជាផ្លូវការ
ទីបំផុត ស្ដេច YouTuber ម្នាក់នេះ រៀបការហើយ
អង់គ្លេស៖ តារាដ៏ល្បីល្បាញក្នុង YouTube លោក PewDiePie បានប្រកាសជាផ្លូវការ ពីមង្គលការរបស់ខ្លួន ជាមួយនឹងមិត្តស្រី Marzia Bisognin បន្ទាប់ពីបានស្គាល់គ្នាអស់រយៈពេល ៨ឆ្នាំ។ ពិធីមង្គលការរបស់ស្ដេច YouTuber នេះ បានធ្វើឡើងនៅ Kew Gardens នៅភាគខាងលិច ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស កាលពីពេលថ្មីៗនេះ។
PewDiePie ដែលមានវ័យ ២៩ឆ្នាំ សញ្ជាតិស៊ុយអែត និងជាម្ចាស់ Channel ឈ្មោះ PewDiePie ក្នុង YouTube មានឈ្មោះពិតថា “Felix Kjellberg” ។ គាត់បានល្បីល្បាញ តាមរយៈការលេងហ្គេមបង្ហោះលើ YouTube ។ ហ្គេមដែលគាត់លេងគឺ Minecraft ដែលធ្វើឱ្យតារា YouTube រូបនេះ រកលុយបានច្រើនបំផុត ក្នុងចំណោម YouTuber ជាច្រើនទៀត។ មិត្តស្រីរបស់គេ មានអាយុ ២៦ឆ្នាំ ជាជនជាតិអ៊ីតាលី។ គាត់ក៏ជាតារា YouTube ម្នាក់ផងដែរ ដែលទាក់ទងភាគច្រើនទៅលើផ្នែកឌីហ្ស៊ាញ និងច្នៃម៉ូដសម្លៀងបំពាក់។
សូមជម្រាបថា Channel របស់ PewDiePie ទទួលបានអ្នកចុច Subscribe បានចំនួន ៩៩លាននាក់ ដែលជាចំនួនដ៏ច្រើនលំដាប់ទីពីរ បន្ទាប់ពី Channel ដ៏ល្បី T-Series របស់បូលីវូដ ដែលមានអ្នកចុច Subscribe ប្រហែល ១០៩ លាននាក់។
យោងតាមរបាយការណ៍របស់ Forbes បានឱ្យដឹងថា PewDiePie ជា YouTuber ដែលរកចំណូលបានច្រើនបំផុត នៅឆ្នាំ២០១៩ ដោយមានទ្រព្យសម្បត្តិសរុបប្រមាណ ៣០លានដុល្លារអាមេរិក៕
ប្រភព៖ BBC
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍