ពូជស្រូវសាលីកូនកាត់របស់ចិន កំពុងធ្វើអោយមានការប្រែប្រួលយ៉ាងខ្លាំង សម្រាប់ការដាំដុះដំណាំ ស្រូវសាលី នៅក្នុងប្រទេសប៉ាគីស្ថាន
ប៉ាគីស្ថាន ៖ អ្នកស្រាវជ្រាវផ្នែកកសិកម្មជនជាតិចិននិងប៉ាគីស្ថាន បានទទួលជោគជ័យយ៉ាងធំធេងលើការបង្កាត់ពូជស្រូវសាលី ដែលមានគុណភាពខ្ពស់ជាច្រើនពូជ តាមរយៈការប្រើប្រាស់ពូជស្រូវសាលីកូនកាត់ពីរជួររបស់ចិន នៅប្រទេសប៉ាគីស្ថាន ចាប់តាំងពីឆ្នាំ២០១៦មក។
កាលពីខែវិច្ឆិកា២០១៦ ដើម្បីឱ្យប៉ាគីស្ថានអាចបំពេញឱ្យគ្រប់តម្រូវការដ៏ធំនៃស្រូវសាលី ជាពូជដំណាំដែលសំខាន់បំផុតនៅប្រទេសនេះ អ្នកស្រាវជ្រាវវិទ្យាសាស្ត្រ បានចាប់ផ្តើមសាកល្បងដាំស្រូវសាលីកូនកាត់របស់ចិន ហើយក៏បានរកឃើញធាតុពិតនៃធម្មជាតិរបស់គ្រាប់ស្រូវសាលីនៅមន្ទីរពិសោធន៍មួយ នៅសាកលវិទ្យាល័យផេសាវ៉ា (Peshawar)។
លោក ម៉ូហាមេដ អារីហ្វ ជាកសិករនៅកសិដ្ឋានសាកល្បងរបស់សាកលវិទ្យាល័យផេសាវ៉ា បាននិយាយថា នេះគឺជាចំការរបស់គាត់ ដែលគាត់ដាំស្រូវសាលីកូនកាត់ ដែលទទួលបានពីមជ្ឈមណ្ឌលស្រាវជ្រាវវិស្វកម្មប៉េកាំង នៅប្រទេសចិន។ គាត់ បានធ្វើតេស្តស្រូវសាលីកូនកាត់នេះនៅលើដីចំការនេះ។ ភាគច្រើននៃដំណាំទាំងនេះ គឺបានផលខ្ពស់ល្អណាស់។”
បើទោះជាបានទទួលជោគជ័យយ៉ាងលឿនក៏ដោយ ក៏អ្នកស្រាវជ្រាវទាំងនេះ នៅតែព្យាយាមរិះរកវិធីថ្មីៗដើម្បីធ្វើឱ្យស្រូវសាលីទាំងនេះ បន្សាំខ្លួនបានកាន់តែល្អ ទៅនឹងបរិស្ថាននៅទីនេះ ព្រមទាំងការពារសត្វល្អិត និងជំងឺផងដែរ។
លោក អ៊ីកបាល់ មូន័រ នាយកវិទ្យាសា្ថនជីវបច្ចេកវិទ្យានិងវិស្វកម្មហ្ស៊ែន នៃសាកលវិទ្យាល័យផេសាវ៉ា បានលើកឡើងថា ស្រូវសាលីកូនកាត់ មានសមត្ថភាពទប់ទល់នឹងបញ្ហាអស់ទាំងនេះ និងអាចបង្កើនទិន្នផលស្រូវសាលីជាងទ្វេដងឯណោះ ព្រមទាំងអាចធានាបានដល់សន្តិសុខស្បៀង ទាំងសម្រាប់ប្រទេសប៉ាគីស្ថានផង និងសម្រាប់ពិភពលោកទាំងមូលផង ។
ប៉ាគីស្ថាន បានទទួលកំណើនផលិតកម្មស្រូវសាលី និងបច្ចេកវិទ្យាសម្រាប់កសិកម្ម ក្រោយពីបានប្រើពូជស្រូវសាលីកូនកាត់ជាច្រើនពូជ របស់ប្រទេសចិន ។ ពូជស្រូវសាលីកូនកាត់ទាំងនេះ ក៏បានអភិវឌ្ឍកាន់តែល្អជាងមុនដែរ បើនិយាយអំពីភាពសុំាំ និង ភាពមានប្រៀបរបស់វា បើធៀបនឹងពូជ ស្រូវសាលីផ្សេងទៀត។
លោក ចាង សឹងឈាន់ ប្រធានផ្នែកស្រាវជ្រាវវិទ្យាសាស្ត្រ ក្រុមហ៊ុនពូជស្រូវសាលីកូនកាត់ (ប៉េកាំង) CNSGC បានគូសបញ្ជាក់ថា ការដោះដូរគ្នាទាំងនេះ ជាពិសេស គឺសហប្រតិបត្តិការអន្តរជាតិដែលស្ថិតក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយផ្លូវមួយតែម្តង គឺ បានជួយសម្រួលដល់ការអភិវឌ្ឍថ្មីៗនៃ បច្ចេកវិទ្យាកសិកម្មរបស់ប្រទេសចិន ព្រមទាំងបច្ចេកទេសដាំស្រូវសាលីកូនកាត់ពីរជួរផងដែរ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍