Connect with us

អ្នកគាំទ្រក្លិបមួយនៅអាល្លឺម៉ង់ ធ្វើឱ្យពិភពលោកចងចាំមិនភ្លេចនូវទង្វើរបស់ពួកគេ (មានវីដេអូ)

រំភើបជំនួស! រង់ចាំជាង១០០ឆ្នាំ ទីបំផុត វាបានក្លាយជាការពិតហើយ! (មានវីដេអូ)

អាល្លឺម៉ង់៖ អ្នកគាំទ្រក្លិបបាល់ទាត់ Union Berlin បានបង្កើតរឿងដ៏គួរឱ្យសរសើរមួយ បន្ទាប់ពីពួកគេ បាននាំគ្នាលើកបដា និងរូបថត របស់អ្នកគាំទ្រ Union Berlin ដែលបានទទួលមរណភាព និងមិនអាចមានឱកាស បានឃើញក្លិបដែលពួកគេស្រឡាញ់ បានឡើងមកលេងនៅក្របខណ្ឌលីគកំពូលអាល្លឺម៉ង់ Bundesliga ។

ក្លិប Union Berlin ទើបតែបានឡើងមកលេងនៅលីគកំពូលអាល្លឺម៉ង់ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីក្លិប ត្រូវបានបង្កើតឡើងរយៈពេល ១១៣ ឆ្នាំ។

សកម្មភាពរបស់អ្នកគាំទ្រ Union Berlin បង្ហាញពីការឧទ្ទិសទៅដល់អ្នកគាំទ្រពីដើមឡើយ ដែលពួកគេ តែងតែមានបំណងចង់ឃើញក្លិបមួយនេះ បានចូលរួមលីគលំដាប់កំពូលរបស់អាល្លឺម៉ង់។ មិនតែប៉ុណ្ណោះ ពួកគេ បានទិញសំបុត្រចូលទស្សនាផ្ទាល់ សម្រាប់វិញ្ញាណក្ខន្ធអ្នកគាំទ្រ ដែលមិនបានមកចូលរួមក្នុងឱកាសដ៏អស្ចារ្យមួយនេះ ហើយក្លិប បានរាប់អ្នកគាំទ្រទាំងនោះ ចូលក្នុងបញ្ជីតួលេខដ៏ចូលរួមទស្សនាផងដែរ។

Union Berlin បានប្រកួតជាលើកដំបូង នៅ Bundesliga ក្នុងសប្ដាហ៍ទីមួយ ទល់នឹងក្លិប RB Leipzig កាលពីចុងសប្ដាហ៍កន្លងទៅ ដែលពួកគេ ទទួលបរាជ័យ ដោយលទ្ធផល ៤-០៕

 

សូមទស្សនាវីដេអូ៖

ប្រភព៖ Bleacher Report

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម