Connect with us

អ្នកណាជាម្ចាស់គំនូរដ៏ល្បី Mona Lisa?

គំនូរល្បីបែបនេះ បានស្គាល់ប្រវត្តិអ្នកគូរហើយ ឬ នៅ?

អ៊ីតាលី៖ វិចិត្រករល្បីឈ្មោះ Leonardo da vinci កើតនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៤៥២ នៅភាគខាងលិច Florence ប្រទេសអ៊ីតាលី ជាបុគ្គលដែលមានទេពកោសល្យខ្ពស់ក្នុងការគូររូបដែលបន្សល់ទុកនូវស្នាដៃជាច្រើន មិនត្រឹមតែមានសមត្ថភាពខាងផ្នែកគំនូរប៉ុណ្ណោះទេ តែលោកក៏ជាអ្នកវិទ្យាសាស្ត្រ វិស្វករស្ថាបត្យកម្ម និងជាអ្នកសូនរូបផងដែរ។

ដោយសារមានសមត្ថភាពតាំងពីកំណើតដូចនេះ ក្នុងវ័យ១៥ឆ្នាំលោកបានចូលរួមសិក្ខាសាលាល្បីឈ្មោះមួយនៅ Florence ក្រោយមកលោកបានប្រឡូកក្នុងវិស័យសិល្បៈគំនូរដែលបានបន្សល់ទុកនូវស្នាដៃជាច្រើន។ ក្នុងឆ្នាំ ១៤៨២ ស្ថិតក្នុងវ័យ៣០ឆ្នាំ Leonardo បានទៅរស់នៅ Milan និង ធ្វើជាវិស្វករយោធា រហូតដល់ឆ្នាំ១៥១៦ លោកបានប្តូរទៅរស់នៅប្រទេសបារាំង និង បន្សល់ទុកនូវស្នាដៃចុងក្រោយចំនួន៣ដែលល្បីបំផុតគឺ The Virgin and Child with Saint Anne, St.John the Baptist និង Mona Lisa។ រយៈពេល៣ឆ្នាំក្រោយលោកប្តូរទៅរស់នៅប្រទេសបារាំង Leonardo ក៏ទទួលអនិច្ចកម្មនៅថ្ងៃទី២ ខែឧសភា ឆ្នាំ១៥១៩ ក្នុងវ័យ៦៧ឆ្នាំ៕

Leonardo

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

    Loading...

    ពេញនិយម