អនាគតម្តាយក្មេកនឹងរ៉ាប់រងការចំណាយលើអាពាហ៍ពិពាហ៍ទាំងអស់ប្រសិនបើកូនប្រសារចុះហត្ថលេខាយកកូនតែមួយ
ប្រសិនជាអ្នកទាំងអស់គ្នាវិញព្រមចុះហត្ថលេខា ឬ អត់?
អាមេរិក៖ អនាគតកូនក្រមុំដែលនឹងត្រូវរៀបអាពាហ៍ពិពាហ៍ជាមួយនឹងគូដណ្តឹងក្នុងពេលឆាប់ៗនេះ ត្រូវបានអនាគតម្តាយក្មេកឱ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលត្រូវយកកូនតែម្នាក់ប៉ុណ្ណោះក្រោយរៀបអាពាហ៍ពិពាហ៍ហើយ នាងបញ្ជាក់ថា អនាគតម្តាយក្មេករបស់នាងជាមនុស្សមានចិត្តសប្បុរស សណ្តោសប្រណៃ និង មានការគិតពិចារណាខ្ពស់ ប៉ុន្តែនាងមិនដឹងឡើយថា ហេតុអ្វីទើបគាត់ចង់ឱ្យនាង និង អនាគតស្វាមីយកកូនតែម្នាក់ក្រោយរៀបអាពាហ៍ពិពាហ៍រួចរហូតដល់ថ្នាក់មានកិច្ចព្រមព្រៀងពីមេធាវីច្បាស់លាស់ថែមទៀត។
ក្នុងកិច្ចព្រមព្រៀងដែលបានបញ្ជាក់ថា នាងត្រូវតែពន្យាកំណើតភ្លាមៗក្រោយសម្រាលបានកូនមួយហើយ ប្រសិនបើអ្នកទាំងពីរយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះ រាល់ការចំណាយក្នុងពិធីមង្គលការគឺអនាគតម្តាយក្មេកនាងជាអ្នកចាត់ចែងទាំងអស់ ប៉ុន្តែប្រសិនបើមិនមានការយល់ព្រមតាមការស្នើរបស់គាត់នោះទេ រាល់ការចំណាយលើអាពាហ៍ពិពាហ៍ទាំងប៉ុន្មានគឺអ្នកទាំងពីរជាអ្នករ៉ាប់រងដោយខ្លួនឯង។ គួរបញ្ជាក់ថា អនាគតកូនក្រមុំគឺជាកូនកំព្រា ដូចនេះនាង និង គូដណ្តឹងមិនអាចរ៉ាប់រងការចំណាយក្នុងពិធីមង្គលការខ្លួនបានឡើយ៕
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍