Connect with us

ហេតុអ្វីបាន កញ្ញា អន រ៉ាសុីសុមេត្តា ហៅ ណូម័រ សុំផ្អាកមិនទទួលថត MV និង ខ្សែភាពយន្ត

តាមប្រភពទទួលបានពីកញ្ញា អន រ៉ាសុីសុមេត្តា ហៅណូម័រ បានបង្ហើបប្រាប់កញ្ញានឹងផ្អាកមិនទទួលថត MV និង រឿងទៀតទេ។ មូលហេតុនេះបានធ្វើអោយមានមន្ទិលសង្ស័យថាកញ្ញាមានគូរនិស្ស័យក្នុងចិត្តឬកញ្ញាជាប់រវល់នឹងជំនួញអ្វីមួយហើយមើលទៅ ។ បន្ទាប់ពីបានសំណេះសំណាលតាមទូរស័ព្ទជាមួយកញ្ញា អន រ៉ាសុីសុមេត្តា ហៅណូម័រ មកកញ្ញាបានបន្តប្រាប់ថា កញ្ញាផ្អាកថតនេះមិនមែនកញ្ញាមានគូរក្នុងចិត្តអ្វីនោះទេ តែមានការរវល់ជាប់បង្កើតជំនួញរកសុី ហើយជំនួញដែលកញ្ញាបង្កើតនោះគឺ គ្រឿងសំអាងទាក់ទងនឹងសម្រស់ ហើយកញ្ញាមិនចោលសិល្បះនោះទេ ។


សព្វថ្ងៃនេះកញ្ញា អន រ៉ាសុីសុមេត្តា ហៅណូម័រ ជាប់រវល់នឹងជំនួញ ហើយកញ្ញាកំពុងតែធ្វើពិធីការិនីនៅស្ថានីយទូរទស្សន៍ MYTV ក្នុងកម្មវិធី សុខភាពថ្ងៃនេះ រយះពេលជិត២ឆ្នាំហើយ កញ្ញាក៏ធ្វើពិធីការនីនៅកម្មវិធីតន្ត្រីធំៗមួយចំនួនទៀត។ កញ្ញា ណូម័រ បាននិយាយប្រាប់ថា កញ្ញាគ្រាន់តែផ្អាកមួយរយះសិនទេ នៅពេលជំនួញកញ្ញាដើរទៅមុខរលូនហើយកញ្ញានឹងបន្តទទួលថត MV នឹង រឿងកុនបន្តទៀត ព្រោះកញ្ញាគិតជំនួញជាអាជិពរបស់យើងទៅថ្ងៃក្រោយពេលដែលកញ្ញាមានវ័យកាន់ច្រើន ។


កញ្ញា ណូម័រ ជាតារាសម្ដែង នឹងជាពិធីការនីដ៏វ័យក្មេង ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងពីហ្វេននឹងកូនក្រុមកញ្ញា ដូចដែលឃើញកញ្ញាទៅបណ្តាលខេត្តគឺថាមានកូនៗដែលជាហ្វេនមករងចាំកញ្ញា ដូចជាមានវត្ថុអនុស្សាវរីយ៍ជូនកញ្ញាផងទៀត។ កញ្ញា ណូម័រ មិនទាន់លារឈប់ពីសិល្បះទេបងប្អូនចាំថាកញ្ញាបន្ទាប់ពីជំនួញហើយតើកញ្ញាគ្រោងនឹងធ្វើអីទៀតសំរាប់សិល្បះ ៕
អត្ថបទ: ឡុង រតនា

   

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម