Connect with us

សុគន្ធ នីសា ថតស្ពតឈុតប្រពៃណីខ្មែរ នៅពេលខ្លួនមិនទាន់មានដំណឹងល្អនៅឡើយ

ពិតជាស្រស់ស្អាតណាស់ អ្នកនាង សុគន្ធ នីសា គ្រងឈុតប្រពៃណីខ្មែរបែបនេះ

ភ្នំពេញ៖ តារាចម្រៀងសាច់សរខ្ចី សម្តីផ្អែម អ្នកនាង សុគន្ធ នីសា កំពុងតែមានហាងឆេងក្នុងវិថីសិល្បៈនៅពេលដែលអ្នកមានអាជីពជាតារាចម្រៀង ប៉ុន្តែក្នុងពេលនេះគាត់កំពុងតែមមាញឹកជាមួយការថតស្ពតជាច្រើននៅក្នុងប៉ុន្មានខែនេះ។ ប្រិយមិត្តជាច្រើនកំពុងតែចោមរោមមើលនៅសម្រស់របស់អ្នកនាង សុគន្ធ នីសា ដោយសារតែសម្រស់ដ៏ស្រស់ស្អាតរបស់គាត់បានធ្វើឱ្យហ្វេនលង់ស្នេហ៍ដោយមិនដឹងខ្លួន។

សុគន្ធ នីសា បានបង្ហោះរូបថតជាច្រើនសន្លឹកដោយអមជាមួយសម្លៀកបំពាក់ឈុតប្រពៃណី ពិតជាប្លែកភ្នែកមែនទែនសម្រាប់ហ្វេនរបស់អ្នកនាង ពីព្រោះអ្នកនាង ធ្លាប់តែស្លៀកពាក់បែបស៊ិចស៊ី ស្លូតៗ ដល់ពេលប្តូរមកជាឈុតប្រពៃណីខ្មែរវិញ គឺទាក់ទាញភ្នែកមហាជនជាច្រើនតែម្តង។

អ្នកនាង សុគន្ធ នីសា ក៏គ្រោងនឹងចេញនៅបទចម្រៀងរបស់ខ្លួននៅក្នុងពេលឆាប់ៗនេះហើយ ខណៈពេលដែលមានហ្វេនជាច្រើនកំពុងរង់ចាំនៅអាល់ប៊ុមថ្មីរបស់ សុគន្ធ នីសា ។ តារាចម្រៀង សុគន្ធ នីសា កំពុងតែបង្ហាញសម្រស់ជាមួយឈុតប្រពៃណីផងដែរ ស្របពេលដែលអ្នកនាង មិនទាន់មានដំណឹងល្អសម្រាប់ប្រិយមិត្តនៅឡើយនោះទេ៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • feature
Loading...

ពេញនិយម