Connect with us

PSG បាន ៣ពិន្ទុយ៉ាងស្រួលពីក្រុម Toulouse តែបាត់បង់កីឡាករសំខាន់ ២រូប

PSG បាន ៣ពិន្ទុយ៉ាងស្រួលពីក្រុម Toulouse តែបាត់បង់កីឡាករសំខាន់ ២រូប

បារាំង៖ Paris St-Germain ត្រូវបាត់បង់ Mbappe និង Cavani ដោយសារការរងរបួស ខណៈដែលក្រុមជើងឯកបារាំងបានយកឈ្នះ Toulouse ៤ – ០ យ៉ាងស្រួល។

Cavani ត្រូវបានបណ្តេញចេញនៅនាទី១៤ ខណៈដែល Mbappe បានត្រូវដូរចេញនៅតង់ទី២ ដោយមានបញ្ហាភ្លៅ។ PSG នៅតែអាចរកបាន២គ្រាប់បន្ថែមទៀតពីសំណាក់កីឡាករ Marquinho និង Mathieu Goncalves របស់ Toulouse ធ្វើឱ្យចូលទីខ្លួនឯង។ បញ្ហារបួសរបស់ Mbappe និង Cavani បានក្លាយជាក្ដីបារម្ភសម្រាប់ PSG ព្រោះកំពុងមានបញ្ហាជាមួយ Neymar ដែលកំពុងចង់ចាកចេញ។

ជ័យជម្នះនេះជួយឱ្យក្រុម PSG ឡើងដល់ចំណាត់ថ្នាក់លេខ៣ នៅលីហ្គកំពូលបារាំង តាមពីក្រោយក្រុម Lyon និងក្រុមលើកំពូលតារា Rennes ដែលបានយកឈ្នះអតីតម្ចាស់ជើងឯក ២-១ កាលពីចុងសប្តាហ៍មុន៕

    Loading...

    ពេញនិយម