Connect with us

ស្វាមីគ្រប់លក្ខណ៍ម្នាក់បានធ្វើឱ្យភរិយាសុំលែង

ស្វាមីល្អគឺជាអ្វីដែលមនុស្សស្រីគ្រប់រូបប្រាថ្នា ប៉ុន្តែស្រ្តីម្នាក់នេះវិញបែរជាដាក់ពាក្យសុំលែងដោយសារស្វាមីខ្លួនល្អគ្រប់១០ពេក

អារ៉ាប់រួម៖ ស្ត្រីម្នាក់បានដាក់ពាក្យទៅតុលាការសុំលែងលះស្វាមីដោយសារលោកចិត្តល្អពេក និងមិនដែលឈ្លោះប្រកែក ឬ ស្រែកគំហកឱ្យនាង។ នាងបានប្រាប់ចៅក្រមថា ស្វាមីនាងបានផ្តល់ក្តីស្រលាញ់ដល់នាងខ្លាំងពេកលោកតែងតែមានកាដូជូននាង និង ជួយការងារផ្ទះទាំងដែលនាងមិនបានសុំឱ្យជួយ។

នាងបន្ថែមទៀតថា តាំងពីរៀបអាពាហ៍ពិពាហ៍ហើយ ស្វាមីនាងមិនដែលឈ្លោះ ឬ ស្រែកឱ្យនាងឡើយ សូម្បីតែនាងនិយាយថាលោកធាត់ ក៏លោកបានសម្រកទម្ងន់ និង ខំប្រឹងហាត់ប្រាណរហូតដល់របួសជើងថែមទៀតផង។

ស្របពេលនោះដែរស្វាមីនាងបានសុំអង្វរចៅក្រមដោយនិយាយថា” វាមិនយុត្តិធម៌ឡើយដែលកាត់សេចក្តីអាពាហ៍ពិពាហ៍នៅក្នុងឆ្នាំដំបូង មនុស្សគ្រប់គ្នាសិក្សាពីកំហុស ហើយខ្ញុំគ្រាន់តែចង់ក្លាយជាស្វាមីដែលល្អឥតខ្ចោះម្នាក់ប៉ុណ្ណោះ”។ ទីបំផុត ចៅក្រមក៏សម្រេចផ្តល់ឱកាសឱ្យគូស្វាមីភរិយាទាំងពីរនេះដោះស្រាយបញ្ហាដោយខ្លួនឯងជាមុនសិនមុននឹងសម្រេចចិត្តឈានដល់ការលែងលះ៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

    Loading...

    ពេញនិយម