Connect with us

Chelsea បន្តយក៣ពិន្ទុ ក្រោយឈ្នះ Newcastle ដោយបាល់ចូលទីខ្លួនឯង

Chelsea បានបន្តភាពជោគជ័យ នៅដើមរដូវកាល ក្របខណ្ឌ Premier League 2018-19 តាមរយៈជ័យជំនះលើក្រុមម្ចាស់ផ្ទះ Newcastle United យប់មិញ។ នេះជាជ័យជំនះ៣សប្តាហ៍ជាប់គ្នា របស់ក្រុមតោខៀវ ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Maurizio Sarri។ ទៅប្រកួតនាទីលាន St James’ Park, Chelsea ដែលលេងបាល់បានដល់ទៅ ៨២ភាគរយ មិនអាចទម្លាយសំណាញ់ទីក្រុមគូប្រកួតបានទេ នៅត្រឹម៤៥នាទីដំបូង។

លុះមកដល់វគ្គទី២ នាទី៧៦ ខ្សែបម្រើ Eden Hazard បានបំបែកពងមាន់ តាមរយៈការទាត់បាល់ពិន័យ១១ម៉ែត្រ ចូលទីយ៉ាងច្បាស់។ យ៉ាងណាក្តី គ្រាប់បាល់តាមស្មើរបស់ Newcastle បានកើតឡើង ដោយការតែតរបស់កីឡាករ Joselu នៅនាទី៨៣។ ម៉ោងសល់កាន់តែតិច ហើយក្រុមទាំងសងខាងបង្កើនការវាយលុក ដោយប៉ងរកគ្រាប់បាល់បន្ថែម។

សល់តែ៣នាទី នឹងត្រូវបញ្ចប់ទៅហើយ ស្រាប់តែកីឡាករ DeAndre Yedlin របស់ Newcastle បានភ្លាត់អោយបាល់ចូលទីខ្លួនឯង ជាកាដូអោយក្រុមតោខៀវ ឈ្នះការប្រកួតតែម្តងគឺ ២ទល់នឹង១។
Chelsea ឡើងឈរលេខ២ មាន៩ពិន្ទុ ដូចក្រុមកំពូលតារាង Liverpool ដែរ តែខុសចំនួនគ្រាប់បាល់ រីឯ Newcastle នៅលេខ១៦ មានតែ១ពិន្ទុ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម