ManUtd កំណត់គោលដៅអ្នកជំនួស de Gea រួចហើយ ខណៈអ្នកចាំទីរូបនេះនៅតែមិនខ្វល់រឿងបន្តកុងត្រា
ManUtd កំណត់គោលដៅអ្នកជំនួស de Gea រួចហើយ ខណៈអ្នកចាំទីរូបនេះនៅតែមិនខ្វល់រឿងបន្តកុងត្រា
អង់គ្លេស៖ ខណៈពេលដែល Manchester United នៅតែបន្តឈឺក្បាលរឿងកុងត្រាជាមួយ De Gea ពេលនេះពួកគេបានកំពុងតាមដានទម្រង់លេងរបស់កីឡាករ Dominik Livakovic ដែលអាចជាអ្នកជំនួសតំណែងអ្នកចាំទីដៃទី១។
យោងតាមការសែត The Sun បានឱ្យដឹងថា អ្នកចាំទីអន្តរជាតិក្រូអាតរូបនេះលេងឱ្យក្លិប Dinamo Zagrebហើយអ្នកឃ្លាំមើលកីឡាកររបស់ក្រុមបិសាចក្រហមកំពុងស្ថិតនៅក្នុងហ្វូងមនុស្សដើម្បីមើលទម្រង់លេងដ៍ល្អរបស់គេ ដែលរក្សា clean-sheet ពេលប្រកួតជាមួយ Rosenborg កាលពីថ្ងៃព្រហស្បតិ៍។ កីឡាករវ័យ ២៤ ឆ្នាំរូបនេះត្រូវបានគេរាយការណ៍ថា មានតម្លៃចន្លោះពី ១៥ លានទៅ ២០ លានផោនដើម្បីចុះហត្ថលេខា។
កិច្ចសន្យាបច្ចុប្បន្នរបស់ David de Gea នៅ Manchester United នឹងត្រូវបញ្ចប់នៅដំណាច់នៃរដូវកាលនេះហើយមិនទាន់បានចុះកុងត្រាថ្មីដែលមាននៅលើតុនៅឡើយទេ។ កាលពីសប្តាហ៍មុន ManUtd បានដឹងថាគាត់អាចរងចាំរហូតដល់ចុងខែមករាដើម្បីចុះហត្ថលេខាលើកុងត្រាដែលមានប្រាក់ឈ្នួល ៣៥០.០០០ ផោនក្នុងមួយសប្តាហ៍។
Livakovic ត្រូវបានតម្លើងឋានៈជាអ្នកចាំទីដៃទីមួយសម្រាប់ក្រុមជម្រើសជាតិក្រូអាត មុនពេលកីឡាករ Danijel Subasic មកកាន់តំណែងនេះ និងជាផ្នែកមួយនៃក្រុម Dinamo Zagreb ដែលបានឈ្នះពានរង្វាន់លីហ្គកំពូលក្នុងស្រុកពីរដងជាប់ៗគ្នា៕

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍