Connect with us

យន្តហោះ បុកជាមួយ ឧទ្ធម្ភាគចក្រ បង្កឱ្យមានអ្នកស្លាប់ នៅអេស្ប៉ាញ

មិនធ្លាប់ជួបទេ ប្លែកណាស់! យន្តហោះបុកជាមួយឧទ្ធម្ភាគចក្រ!

អេស្ប៉ាញ៖ ក្រុមអាជ្ញាធរ បាននិយាយថា ការបុកគ្នាពេញទំហឹងរវាងឧទ្ធម្ភាគចក្រ ១គ្រឿង និងយន្តហោះធុនតូច១គ្រឿង នៅលើកោះម៉ាឌូកា នៃប្រទេសអេស្ប៉ាញ បានសម្លាប់មនុស្ស ៧ នាក់ កាលពីថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០១៩។

អាជ្ញាធរ នៃប្រទេសអេស្ប៉ាញ បាននិយាយថា ជនរងគ្រោះទាំងនោះ រួមមាន មនុស្សពេញវ័យ ៣នាក់ និងកុមារ ២នាក់ ដែលស្ថិតនៅក្នុងឧទ្ធម្ភាគចក្រ និងបុរស ២នាក់ផ្សេងទៀត នៅក្នុងយន្ដហោះធុនស្រាល។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ឧទ្ធម្ភាគចក្រមួយគ្រឿងនោះ កំពុងធ្វើដំណើរកម្សាន្ត។ បច្ចុប្បន្ន អាជ្ញាធរ បានបើកការស៊ើបអង្កេតពីមូលហេតុដែលបានកើតឡើង។

នាយករដ្ឋមន្រ្តីចាំផ្ទះ របស់ប្រទេសអេស្ប៉ាញលោក Pedro Sanchez បានផ្ញើសារចូលរួមរំលែកទុក្ខ នៅលើបណ្តាញ Twitter ដល់ក្រុមគ្រួសារជនរងគ្រោះ និងបានសម្តែងការសោកស្តាយចំពោះគ្រោះថ្នាក់នេះ៕

ប្រភព៖ The Guardian

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម