James Rodríguez ជាកីឡាករទី៩ របស់ Real Madrid ដែលរងរបួស
James Rodríguez ជាកីឡាករទី៩ របស់ Real Madrid ដែលរងរបួស
អេស៉្បាញ៖ ក្រុម Real Madrid បានបញ្ជាក់ថា កីឡាករ James Rodríguez រំពឹងថា នឹងត្រូវសម្រាកពី ២ ទៅ ៣ សប្តាហ៍ ដោយបញ្ហារបួសកំភួនជើង។
James ត្រូវបានប្តូរចេញនៅនាទីទី៥៧ នៃការប្រកួតស្មើ ១-១ ជាមួយក្រុម Real Valladolid កាលពីថ្ងៃសៅរ៍ ហើយសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយតាមរយៈគេហទំព័រផ្លូវការរបស់ក្លិបកាលពីថ្ងៃច័ន្ទបានឱ្យដឹងថា៖ “បន្ទាប់ពីធ្វើការពិនិត្យ គេត្រូវបានរកឃើញថា មានបញ្ហាសាច់ដុំនៅផ្នែកខាងស្តាំ ហើយការជាសះស្បើយរបស់កីឡាករនឹងបន្តវាយតម្លៃបន្ថែមទៀត”។ Jame គឺជាកីឡាកររបួសទី៩ ក្នុងក្រុមម៉ាឌ្រីដចាប់តាំងពីការចាប់ផ្តើមការប្រកួតមិត្តភាពមុនបើករដូវកាល ដែលក្នុងនោះ ៦ នាក់គឺមានបញ្ហាសាច់ដុំ។
ការរងរបួសនេះនឹងធ្វើឱ្យកីឡាកររូបនេះ ខកខានដល់ទៅ ២ ទៅ ៣ សប្តាហ៍មានន័យថា James ត្រូវបានរំពឹងថា នឹងខកខានការប៉ះជាមួយក្រុម Villarreal ស្របពេលការប្រកួតជម្រើសជាតិកូឡុំប៊ីជាមួយ ប្រេស៊ីល និងវេណេស៊ុយអេឡានឹងមកដល់ខាងមុខនេះ៕

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍