Connect with us

[បណ្ដុំរូបភាព] ថៃ បញ្ចេញរូបថតអ្នកម្នាងនៃព្រះមហាក្សត្រ បើកយន្តហោះ បាញ់កាំភ្លើង

[បណ្ដុំរូបភាព] ថៃ បញ្ចេញរូបថតអ្នកម្នាងនៃព្រះមហាក្សត្រ បើកយន្តហោះ បាញ់កាំភ្លើង

ថៃ៖ កាលពីពេលថ្មីៗនេះ ព្រះបរមរាជវាំងថៃ បានបង្ហាញរូបថតជាច្រើនសន្លឹក និងជីវប្រវិត្តដ៏កម្រ របស់អ្នកម្នាងមួយអង្គ នៃព្រះរាជាថៃ មហាវិជ្ជរ៉ាឡុងកន (Maha Vajiralongkorn)។ ការបង្ហាញនេះ ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង រហូតដល់ធ្វើឱ្យគាំងវេបសាយ របស់ព្រះបរមរាជវាំងទៀតផង។

រូបថតនោះ មានជាង ៦០សន្លឹក និងជីវប្រវត្តិកម្រាស់ជាង ៤៦ទំព័ររបស់អ្នកម្នាង សៃនីណាត វង្សវិជ្ជរ៉ាភក្តី (Sineenat Wongvajirapakdi)។ អ្នកម្នាង មានព្រះជន្ម៣៤វស្សា បានចុះកាលបរិច្ឆេទ កាលពីសប្ដាហ៍មុនមកម្ល៉េះ តែទើបត្រូវបានចេញផ្សាយ កាលពីដើមសប្តាហ៍នេះ។ រូបថតទាំងនោះ បង្ហាញពីព្រះរាជសកម្មភាពរបស់ទ្រង់ កំពុងបាញ់កាំភ្លើង បើកយន្ដហោះចម្បាំង រួមទាំងរូបភាពត្រៀមលោតឆត្រយោង ផងដែរ។

តាមរូបភាព ព្រះអង្គ Maha Vajiralongkorn បានប្រទានគោរមងារ ចៅ ឃុន ហ្វ្រា (Chao Khun Phra) ដល់អ្នកម្នាង Sineenat Wongvajirapakdi។ នេះចាត់ទុកថា អ្នកម្នាងជាស្ត្រីថៃដំបូងគេបំផុត ដែលទទួលបានគោរមងារជាន់ខ្ពស់បែបនេះ នៅក្នុងរយៈពេលជិតមួយសតវត្សរ៍កន្លងមក។

អ្នកម្នាង Sineenat Wongvajirapakdi បានទទួលគោរមងារ Chao Khun Phra កាលពីខែកក្កដាកន្លងទៅ បន្ទាប់ពីត្រូវបានតែងតាំងជាព្រះមហេសីរបស់ ព្រះអង្គ Maha Vajiralongkorn។ ដោយឡែក អគ្គមហេសី របស់ព្រះមហាក្សត្រថៃ បច្ចុប្បន្នមានព្រះនាមថា សុធីតា (Suthida Bajrasudhabimalalakshana)៕

     

ប្រភព៖ CNC

កែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម