Connect with us

សូមប្រយ័ត្ន! ការបង្ហោះ ចែករំលែកវិញ្ញាសារ និង អត្រាកំណែមុខវិជ្ជានៃការប្រឡងបាក់ឌុប មុនការប្រកាសលទ្ធផលផ្លូវការ អាចនឹងប្រឈមមុខនឹងវិធានការច្បាប់

ភ្នំពេញ៖ នាពេលថ្មីៗនេះ មានបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និង អ្នកប្រើប្រាស់គណនីឯកជនមួយចំនួន បានបង្ហោះ ចែករំលែកវិញ្ញាសារ និងអត្រាកំណែមុខវិជ្ជា នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅ និងបំពេញវិជ្ជា (បាក់ឌុប) ។ ការបង្ហោះនេះ ត្រូវបាន ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវទង្វើប្រតិសកម្មនេះ ។


យោងតាមសេចក្ដី ប្រកាសព័ត៌មានរបស់ក្រសួងអប់រំ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះ បានសង្កត់ធ្ងន់ថា ទង្វើនេះ បានបង្កឲ្យជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ដំណើរប្រព្រឹត្តទៅនៃការប្រឡង ដែលកំពុងប្រព្រឹត្តទៅយ៉ាងរលូន ដោយគោរពតាមការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ។
ក្រសួង សូមអំពាវនាវដល់ម្ចាស់ទំព័រហ្វេសប៊ុក និងអ្នកប្រើប្រាស់បណ្ដាញសង្គមពាក់ព័ន្ធឲ្យបញ្ឈប់ជាបន្ទាន់នូវទង្វើប្រតិសកម្មនេះ ។ ប្រសិនបើ សកម្មភាពចែករំលែករាល់វិញ្ញា សារ និងអត្រាកំណែនៅតែបន្ដ ក្នុងរយៈពេលដំណើរកំណែ ការស្រង់បូកពិន្ទុដោយកុំព្យូទ័រ ផ្ទៀងផ្ទាត់ពិន្ទុ មុនការប្រកាសលទ្ធផលផ្លូវការ ត្រូវមកទទួលខុសត្រូវទង្វើរបស់ខ្លួនតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត ។


សូមរំលឹកថា សម្រាប់ការប្រឡងបាក់ឌុប ឆ្នាំ២០១៨នេះ បេក្ខជនត្រូវមាន ៥០០ពិន្ទុខ្ពស់បំផុត និង ពិន្ទុ ២៣៧ ជាប់មធ្យម ខណៈមាន បេក្ខជនប្រឡងសរុបចំនួន ១១៧ ០៦១ នាក់ មានមណ្ឌល ប្រឡងចំនួន១៩៥ មណ្ឌល ចែកចេញជា ៤៧៦១បន្ទប់ នៅទូទាំងរាជធានី-ខេត្តទាំង២៥ ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម