តោះមកមើលរូបភាព៦សន្លឹករបស់សមាជិកថ្មីទី២ នៃផលិតកម្ម YG Entertainment គឺ កញ្ញា Lisa ថាតើសម្រស់របស់នាងស្អាតយ៉ាងណា
សមាជិកទី 2 នៃក្រុមស្រីស្អាតថ្មីរបស់ផលិតកម្ម YG Entertainment ត្រូវបានបង្ហាញឈ្មោះជាផ្លូវការណ៍ហើយ គឺ កញ្ញា Lisa ។ ស្រដៀងគ្នាទៅនឹងការបង្ហាញវត្តមានរបស់កញ្ញា Jennie Kim កាលពីសប្ដាហ៍មុននេះដែរ គឺ រូបគំនូរផ្សេងៗគ្នារបស់ កញ្ញា Lisa ត្រូវបានបោះពុម្ពផ្សាយនៅលើគេហទំព័រ YG Life ដោយបង្ហាញពីរបៀបដែលនាងអាចទទួលយកបាន នូវរូបរាងខុសគ្នា។
កញ្ញ Lisa មានអាយុត្រឹមតែ 19 ឆ្នាំប៉ុណ្ណោះ និងជាផ្នែកមួយនៃផលិតកម្ម YG Entertainment អស់រយៈពេល 5 ឆ្នាំមកហើយ ក្នុងនាមជាអ្នកហ្វឹកហាត់ ។ ក្រៅពីនិយាយភាសាថៃ (ដោយសារតែនាងមានដើមកំណើតមកពីប្រទេសថៃ) កញ្ញា Lisa អាចនិយាយភាសាអង់គ្លេស កូរ៉េ និងជប៉ុនបានយ៉ាងស្ទាត់ជំនាញ ។
ក្រៅពី កញ្ញា Jennie Kim និង កញ្ញា Lisa នោះ គឺនៅមានកញ្ញា Kim Jisoo ក៏ត្រូវបានគេនិយាយផងដែរថា បានចូលរួមក្នុងក្រុមតារាចម្រៀងស្រី របស់ YG Entertainment ផងដែរ ។ ពួកគេនឹងក្លាយជាក្រុមស្រីស្អាតដំបូង ដែលបានបង្ហាញខ្លួននៅក្រោមក្រុមហ៊ុនទីភ្នាក់ងារ ។ លើសពីនេះទៅទៀត អ្នកគាំទ្រ ក៏កំពុងទន្ទឹងរង់ចាំ ការបង្ហាញខ្លួនរបស់ពួកគេផងដែរ ដូចដែលវាត្រូវបានបង្ហាញពីមុនថា Teddy នឹងទទួលខុសត្រូវនៃបទចម្រៀងដំបូងរបស់ពួកគេ៕
អត្ថបទ:ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍