តើនឹងមានអ្វីប្លែកខ្លះ នៅពេលដែលក្រុមចម្រៀងស្រី កូរ៉េខាងត្បូង Girls ‘Generation ប្រកាសពីការត្រលប់មកចូលប្រឡូកក្នុងវិស័យចម្រៀង K-Pop វិញ
កូរ៉េខាងត្បូង៖ ផលិតកម្ម SM Entertainment បានបញ្ជាក់ពីការត្រឡប់មកវិញជាថ្មីរបស់ក្រុមGirls ‘Generation ដែលមានសមាជិក 5 នាក់គឺ Taeyeon, Yoona, Yuri, Sunny, និង Hyoyeon ហើយក្រុមនេះ ត្រូវបានគេដាក់រហស្សនាម ហៅថា Oh! GG ។
សម្រាប់រហស្សនាមថ្មីនេះ គឺមានការចាប់អារម្មណ៍ និង លើកឡើងនូវទស្សនៈផ្សេងៗគ្នាផងដែរ ពីក្នុងចំណោមអ្នកគាំទ្ររបស់ក្រុមនេះ ដោយអ្នកខ្លះលើកឡើងថា រហស្សនាមនេះ បង្កប់នូវភាព រីករាយរំភើប និង អ្នកខ្លះថា ជាការដាក់រហស្សនាមដ៏ឆ្លាតវៃ ។
យោងតាមប្រភពព័ត៌មាន បានអោយបញ្ជាក់ថា ពួកគេនឹងបង្ហាញវត្តមានពីការត្រលប់មកវិញ ជាផ្លូវការ នៅថ្ងៃទី 5 ខែកញ្ញា ជាមួយនឹងអាល់ប៊ុមទោលរបស់ពួកគេ (Lil ‘Touch) ដែលមាន 2 បទចម្រៀង ។
កាលបរិច្ឆេទត្រលប់មកវិញរបស់ពួកគេនៅថ្ងៃទី ៥ ខែកញ្ញា ក៏មានអត្ថន័យពិសេសផងដែរ ដូចជាក្រុមដំបូងរបស់គេ ដែលមានសមាជិក 9 នាក់ តែនៅពេលត្រលប់មកវិញ គឺចំនួន ៥ នាក់ប៉ុណ្ណោះ ។
ក្រៅពីអាល់ប៊ុមទោល ក្រុមនេះ ក៏នឹងចេញអាល់ប៊ុម Kihno ពិសេស ដែលនឹងមានសម្រាប់ការបញ្ជាទិញជាមុនចាប់ពីថ្ងៃទី 28 ខែសីហា ផងដែរ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍