មិនសរសើរមិនបាន! ល្បីប្រចាំប្រទេសមែន តែ Dillireba នៅតែបោកសម្លៀកបំពាក់ដោយខ្លួនឯង និងមិនត្រូវការអ្នកបម្រើឆ្វេងស្តាំទេ
ពិតជាខុសពីតារាដទៃមែន
ប្រទេសចិន៖ ពិតណាស់ដែលតារាល្បីៗ ប្រចាំប្រទេស តែងតែមានអ្នកគ្រប់គ្រង តាំងពីក្បាលដល់ចុងជើង មិនធ្លាប់ប៉ះពាល់ការងារផ្ទះទេ។ ដោយឡែក បើក្រឡេកមើលកំពូលតារាសម្តែងនាង Dillireba វិញ គឺមានអត្តចរិក ផ្ទុយស្រឡះពីតារាដទៃទៀត។
Dillireba បាននិយាយថា នាងមិនត្រូវការជំនួយការ ក្នុងជីវិតឯកជនឡើយ រាល់ការងារទាំងអស់ មិនថា បោកសម្លៀកបំពាក់ ទិញឥវ៉ាន់ និងការងារថតប្រចាំថ្ងៃ គឺនាងអាចធ្វើដោយខ្លួនឯង មិនចាំបាច់ពឹងអ្នកណាឡើយ។ នៅក្នុងកិច្ចសម្ភាសមួយ នាង បានប្រាប់ថា៖ “ ពេលខ្លះ ខ្ញុំត្រូវសម្រាក នៅក្នុងសណ្ឋាគាររយៈ៣ថ្ងៃ គឺខ្ញុំបានយករបស់របរប្រើប្រាស់ប្រចាំថ្ងៃ ថែមទាំងបោកសម្លៀកបំពាក់ នៅសណ្ឋាគាដោយខ្លួនឯង”។ ក្រោយពីបានឮសម្តីនាងនិយាយដូច្នេះ ពិធីករ មានការភ្ញាក់ផ្អើលជាខ្លាំង និងបាននិយាយថា តារាល្បីប្រចាំប្រទេសដូចនាង មិនសមណាធ្វើការងារទាំងនេះសោះ។ Dillireba បានឆ្លើយតបវិញថា៖ “វាជារឿងដែលមនុស្សធម្មតា ត្រូវធ្វើ មិនអ៊ីចឹង?” ។
កាលមិនទាន់ទទួលបានភាពល្បីល្បាញ នាងគិតថា ជីវិតជាតារាល្បី គឺត្រូវរស់នៅក្នុងជីវិតឡូយឆាយ ប្រើប្រាស់របស់ម៉ាកល្បីៗ និង ត្រូវមានក្រុមការងារចាំបម្រើឆ្វេងស្តាំ ក្រោយមកទើបនាងយល់ថា វាមិនចាំបាច់ដល់ថ្នាក់នេះឡើយ សម្រាប់នាង គឺរស់នៅបែបសាមញ្ញដូចមនុស្សទូទៅ ហើយនាង ក៏មិនត្រូវការតុបតែងមុខអ្វីឡើយ ប្រសិនបើមិនមានភាពចាំបាច់ ព្រោះនាងចង់ឱ្យស្បែករបស់នាង បានសម្រាកខ្លះដែរ ពីការប្រើប្រាស់គ្រឿងសម្អាង៕
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍