ជំរុញកូនឲ្យរៀន ឬធ្វើ Homework ច្រើនពេក អាចប៉ះពាល់ទាំងសុខភាព និងរឿងសំខាន់ៗប៉ុន្មានចំណុចទៀត
កំពុងធ្វើ Homework
ប៉ាម៉ាក់សម័យថ្មី ពិតជាយកចិត្តទុកដាក់នឹងសុខភាព និងសកម្មភាពរបស់កូនៗណាស់ ចាប់តាំងពីដឹងថា មានកូននៅថ្ងៃដំបូងម្ល៉េះ។ ពេលកូនកើតមកហើយ ចិញ្ចឹមថែទាំកូន ឲ្យញ៉ាំសុទ្ធតែអាហារសម្បូរជីវជាតិ ហើយបញ្ចូនទៅរៀន សុទ្ធតែសាលាល្អៗ ព្រោះចង់ឲ្យកូនៗ ចេះដឹង និងឆ្លាតវៃជាងគេ។ ចុះបើទៅរៀន កូនៗតូច មាន Homework ច្រើន តើវាប៉ះពាល់ដល់សុខភាពទេ?
តាមរយៈការសិក្សាមួយ ចេញផ្សាយលើកាសែតវេជ្ជសាស្ត្រ Journal of Family Therapy របស់អាមេរិក នៅឆ្នាំ២០១៥ បញ្ជាក់ថា ពិតជាមានផលប៉ះពាល់ដល់កុមារ ដែលត្រូវជំរុញឲ្យធ្វើ Homework លើស ១០នាទី/យប់ ពេលរៀននៅថ្នាក់ទី១។
ការសិក្សានេះ បានធ្វើឡើងលើប៉ាម៉ាក់ ជាង ១.១០០នាក់ នៅកោះ Rhode របស់អាមេរិក ដោយមានកូនៗ ចូលរៀនតាមសាលាបឋម។ អ្នកស្រាវជ្រាវ រកឃើញថា កុមាររៀនថ្នាក់ទី១ ធ្វើ Homework ២៨នាទី/យប់ និងកុមាររៀនថ្នាក់ទី២ ធ្វើ Homework ២៩នាទី/យប់។
អ្នកស្រាវជ្រាវ បញ្ជាក់ថា ការធ្វើ Homework ច្រើនដូច្នេះ ប៉ះពាល់ដល់ឥរិយាបថ ទំនុកចិត្ត ជំនាញសង្គម និងគុណភាពជីវិតរបស់កុមារ។ ជាងនេះទៅទៀត វាបង្កបញ្ហាស្មុគស្មាញដល់ប៉ាម៉ាក់ទៀត ដោយនៅពេលចំណេះដឹងរបស់ប៉ាម៉ាក់ មានកម្រិត ប៉ាម៉ាក់ពុំមានទំនុកចិត្ត ជជែកជាមួយសាលាអំពី Homework របស់កុមារនោះទេ។ក៏មានការចេញផ្សាយមួយ លើកាសែត Washington Post បញ្ជាក់ថា ប៉ាម៉ាក់មួយចំនួន បានណែនាំឲ្យកុមារតូចៗ មិនឲ្យធ្វើ Homework ដោយឲ្យកូនៗរបស់ពួកគេ ធ្វើអ្វីដែលពួកគេចង់ធ្វើ ក្រោយម៉ោងរៀន ដូចជា លេងនៅខាងក្រៅ ឬហាត់ប្រាណជាដើម៕
ប្រភព៖ Hello Krupet

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍