Connect with us

គ្រាន់តែរយះពេល 7ខែ ឆ្នាំ2018 នេះ​ វិនិយោគិនចិន​ បានបោះទុនវិនិយោគនៅកម្ពុជា ក្នុងទំហំទឹកប្រាក់ 5ពាន់លានដុល្លារ

ភ្នំពេញ៖ បើយោងតាមមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានឲ្យដឹងថា រយៈពេល៧ខែឆ្នាំនេះ វិនិយោគិនចិន បានវិនិយោគនៅកម្ពុជា មានទឹកប្រាក់រហូតដល់ ៥ពាន់លានដុល្លារ ដែលជាចំនួនដ៏ច្រើន បើធៀបនឹងវិនិយោគរបស់ប្រទេសផ្សេងៗដទៃទៀត។

ដោយឡែក​ បើគិតចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨ ចិនបានបោះទុនវិនិយោគនៅកម្ពុជា​ មានទឹកប្រាក់រហូតដល់២១ពាន់លានដុល្លារអាមេរិក និងបានជួយឲ្យសេដ្ឋកិច្ចកម្ពុជាកាន់តែមានភាពរីកចម្រើន។ បច្ចុប្បន្នគម្រោងអចលនទ្រព្យធំៗមួយចំនួននៅក្នុងប្រទេស បានកាន់កាប់ដោយវិនិយោគិនចិន ទាំងគម្រោងកំពុងសាងសង់ និងគម្រោងដែលបានសាងសង់រួច។

ប្រទេសចិន​ គឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលមិនអាចខ្វះបានក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា ។អ្នកស្រាវជ្រាវសេដ្ឋកិច្ច បានឲ្យដឹងថា ការវិនិយោគរបស់ចិននៅកម្ពុជា បានផ្តល់ប្រយោជន៍ជាច្រើនដល់កម្ពុជា។ ការវិនិយោគទាំងនោះ បានកើតឡើង ដោយសារកត្តា ទំនាក់ទំនងដ៏ល្អជាប្រវត្តិសាស្ត្ររវាងប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងកត្តាផ្ទៃក្នុងរបស់កម្ពុជា ដែលសម្រេចបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចរឹងមាំ​ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម