Connect with us

Man UTD ចាញ់ Totttenham Hotspur បង្កើនសំពាធ ទៅគ្រូបង្វឹក Jose Mourinho

ក្រុមមាន់ក្នាយមាស Tottenham Hotspur បានបន្តជោគជ័យ១០០ភាគរយ នៅដើមរដូវ កាល Premier League 2018-19 តាមរយៈការផ្តួលក្រុមបិសាចក្រហម Man UTD ដោយលទ្ធផល ៣ទល់នឹង០។
ការប្រកួត នាទីលាន Old Trafford គេមើលឃើញថា ក្រុមម្ចាស់ផ្ទះបានវាយសម្រុកឥតសំចៃជើង តែគ្រាប់បាល់មិនអាចឆ្លងផុត ចូលសំណាញ់ទីរបស់ដៃគូឡើយ ខណៈនៅវគ្គទី១ គឺ ០ទល់នឹង០។


លុះមកដល់វគ្គទី២ នាទី៥០ ខ្សែប្រយុទ្ធ Harry Kane បានតែតគ្រាប់បើកឆាក ដើម្បីអោយក្រុមភ្ញៀវនាំមុខមុន១គ្រាប់។ រំលងពីនេះតែ២នាទី ប៉ុណ្ណោះ ក្រុមអ្នកចាត់ការ Mauricio Pochettino បាននាំមុខគ្រាប់ទី២ ដោយ ដែលជាថ្វីជើងរបស់កីឡាករ Lucas Moura។ នៅនាទី៨៤ Spur កាន់តែរីករាយថែមទៀត ដោយ Lucas Moura ដដែល បានបន្ថែម១គ្រាប់ទៀត ដើម្បីធានាជ័យជំនះទាំងស្រុងតែម្តង ខណៈ ក្រុមបិសាចក្រហមមិនអាចរកគ្រាប់បាល់បាននោះឡើយ។


ការបរាជ័យក្នុងដីខ្លួនឯង លើកនេះកាន់តែបន្ថែមសំពាធ ដល់អ្នកចាត់ការ Jose Mourinho ដ្បិត Man UTD ឈ្នះតែ១ប្រកួតប៉ុណ្ណោះ ក្នុង៣សប្តាហ៍កន្លងមក ហើយវាក៏ជាការចាញ់ពីរប្រកួតក្នុងលីគលើកដំបូងរបស់លោកផងដែរ។
សម្រាប់ Tottenham Hotspur វិញបានរុញ Chelsea ចុះ ដើម្បីឡើងឈរលេខ២ រីឯ Man UTD នៅឈរលេខ១៣៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម