Mauro Icardi ចូលរួមជាមួយ PSG ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវពី Inter Milan
Mauro Icardi ចូលរួមជាមួយ PSG ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវពី Inter Milan
បារាំង៖ ខ្សែប្រយុទ្ធអាហ្សង់ទីន Mauro Icardi បានចូលរួមជាមួយក្រុម Paris St-Germain ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាលពី Inter Milan។
កីឡាករវ័យ ២៦ឆ្នាំរូបនេះក៏បានបន្តកុងត្រារយៈពេល ២ឆ្នាំទៀតនៅឯក្លិប Inter ប៉ុន្តែ PSG មានជម្រើសក្នុងការទិញក្នុងតម្លៃ ៦៥ លានអឺរ៉ូ (៥៩ លានផោន)។ Icardi ចំណាយពេល ៦ ឆ្នាំនៅ Inter ដោយស៊ុតបញ្ចូលទី ១២៤ គ្រាប់ក្នុងការបង្ហាញខ្លួន ២១៩ លើក។
Icardi បាននិយាយថា៖ «ខ្ញុំនឹងផ្តល់អ្វីៗគ្រប់យ៉ាង ដើម្បីជួយក្រុមថ្មីឱ្យតាមដែលអាចធ្វើទៅបាននៅក្នុងការប្រកួតទាំងអស់»។ Paris St-Germain បានក្លាយជាមហាអំណាចបាល់ទាត់អន្តរជាតិដែលទាក់ទាញកីឡាករឆ្នើមៗ មួយចំនួនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
ការមកដល់របស់ Icardi បន្ទាប់ពីការចុះហត្ថលេខារបស់អ្នកចាំទី Keylor Navas ពី Real Madrid ហើយអ្នកចាំទីអន្តរជាតិកូស្តារីកាអាយុ ៣២ឆ្នាំបានចូលរួមជាមួយក្រុមម្ចាស់ជើងឯកបារាំងក្នុងកិច្ចសន្យា ៤ ឆ្នាំផងដែរ៕

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍