ក្រុមនៅពូលជាមួយហុងកុង វគ្គជម្រុះ World Cup បារម្ភពីបញ្ហាបាតុកម្ម
សំណាងហើយ ថ្ងៃ៥ខាងមុខនេះ លេងនៅទឹកដីកម្ពុជា មុន
ហុងកុង៖ សហព័ន្ធកីឡាបាល់ទាត់នៃប្រទេសអ៊ីរ៉ង់ បានស្នើឱ្យ FIFA រៀបចំការប្រកួតនៅទឹកដីកណ្ដាល រវាងក្រុមជម្រើសជាតិអ៊ីរ៉ង់ ទល់នឹងក្រុមជម្រើសជាតិហុងកុង សម្រាប់ការប្រកួតវគ្គជម្រុះជុំទី២ ពានរង្វាន់ FIFA World Cup នៅសប្ដាហ៍ក្រោយ ដោយសារមានការព្រួយបារម្ភ ពីបញ្ហាបាតុកម្ម ដែលកំពុងឡើងកម្ដៅកាន់តែខ្លាំង នៅទីក្រុងហុងកុង ជុំវិញសេចក្ដីព្រាងច្បាប់បត្យាប័នដ៏ចម្រូងចម្រាស។

ក្រុមអ៊ីរ៉ង់
អ្នកនាំពាក្យសហព័ន្ធកីឡាបាល់ទាត់អ៊ីរ៉ង់ លោកស្រី Homejra Assadi បានបង្ហើបថា សហព័ន្ធ បានផ្ញើលិខិតទៅកាន់សហព័ន្ធ FIFA លើសំណើផ្លាស់ប្ដូរទីលានប្រកួត ទៅកាន់ទឹកដីកណ្ដាលវិញ។ បច្ចុប្បន្ន បាតុករ កំពុងប្រមូលផ្ដុំនៅព្រលានយន្តហោះអន្តរជាតិហុងកុង ដែលធ្វើឱ្យរំខានដល់ការធ្វើដំណើររបស់ភ្ញៀវអន្តរជាតិ ចេញចូលព្រលានយន្តហោះ។ យ៉ាងណាមិញ រដ្ឋបាលហុងកុង និងសហព័ន្ធកីឡាបាល់ទាត់ហុងកុង គ្មានបំណងផ្លាស់ប្ដូរទីលានប្រកួតឡើយ។ ការប្រកួតរវាងហុងកុង ទល់នឹងអ៊ីរ៉ង់ គ្រោងធ្វើឡើងនៅកីឡដ្ឋាន Hong Kong ។
សហព័ន្ធហុងកុង បានធានាសុវត្ថិភាពរបស់ក្រុមភ្ញៀវដែលនឹងមកប្រកួតនៅហុងកុង។ តម្លៃសំបុត្រ ក្នុងម្នាក់ គឺ ១៨០ដុល្លារហុងកុង ឬប្រហែល ២២ដុល្លារអាមេរិក។
សូមជម្រាបថា កម្ពុជា អ៊ីរ៉ង់ អ៊ីរ៉ាក់ បារ៉ែន និង ហុងកុង ស្ថិតក្នុងពូល C ។ មុនប៉ះអ៊ីរ៉ង់ ហុងកុង នឹងធ្វើដំណើរមកកាន់ទឹកដីពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ដើម្បីប្រកួតបើកឆាក ទល់នឹងក្រុមគោព្រៃកម្ពុជា នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩៕

ក្រុមហុងកុង
ប្រភព៖ SCMP
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍