ទាយសាកមើលថា តារាកំប្លែង នាយ ធុង មានទម្ងន់ប៉ុន្មានគីឡូ?
បើសិនគាត់អង្គុយ ទាល់តែដាក់កៅអីឱ្យមាំ បើមិនអ៊ីចឹង បាក់ខ្ទេច
ភ្នំពេញ៖ នៅក្នុងប្រទេសកម្ពុជា តើមានតារាសម្តែង និងកំប្លែង ប៉ុន្មាននាក់ ដែលមានទម្ងន់ធ្ងន់ជាងគេ ប្រិយមិត្តខ្លះ ប្រហែលជាមិនទាន់បានដឹងនៅឡើយនោះទេ ហើយអាចទាយសាកមើលថា នាយ ធុង ដែលជាតារាកំប្លែងមួយដួង ដែលប្រិយមិត្តមួយចំនួន បានដឹងមកហើយថា គាត់ជាតារាកំប្លែងមួយរូប ដែលមានគីឡូធ្ងន់ជាងគេ។
នាយ ធុង ជាតារាកំប្លែងដែលតែងតែធ្វើឱ្យមហាជន សើច ពិសេសទម្ងន់របស់គាត់ ជាមួយការញាក់ដើមទ្រូង លាយឡំទាំងកាយវិការកំប្លុកកំប្លែងនោះ ក៏ធ្វើឱ្យ នាយ ធុង កាន់តែមានប្រជាប្រិយភាពលើឆាកសិល្បៈផងដែរ។ មិនត្រឹមតែប៉ុណ្ណឹងនោះទេ នាយ ធុង ក៏លះបង់ពេលវេលាមួយចំនួន ចូលរួមជាមួយការប្រគំតន្ត្រីមនុស្សធម៌ ដើម្បីមន្ទីពេទ្យគន្ធបុប្ផា ដើម្បីស្វែងរកថវិកា ជួយដល់កុមារកំព្រា ដែលកំពុងតែជួបការលំបាកខ្វះថវិកាសម្រាប់ព្យាបាលជំងឺ។
ឥឡូវនេះ នាំប្រិយមិត្តមកមើលពីទម្ងន់របស់ នាយ ធុង វិញម្តង។ លោក បានបញ្ជាក់ប្រាប់ក្រុមការងារ MYTV PLUS ថា បច្ចុប្បន្ននេះ នាយ ធុង មានទម្ងន់ ២០០គីឡូក្រាម ពិតជាធ្ងន់ខ្លាំងណាស់ ហើយគាត់បានបន្តថា លោកខំសម្រកដែរ ប៉ុន្តែមិនបានផលមកវិញសោះ គឺមិនមានការស្រកអ្វីបន្តិចឡើយ ទើបធ្វើឱ្យ នាយ ធុង សម្រេចចិត្តថា លែងគិតទៅហើយ។ សព្វថ្ងៃនេះ នាយ ធុង ក៏មានភាពមមាញឹកជាច្រើន ជាពិសេសជាមួយកម្មវិធី “ពេញចិត្តឬអត់” របស់ស្ថានីយទូរទស្សន៍ MYTV ហើយលោក ក៏នៅមានមុខរបរមួយផ្សេងទៀត គឺលក់បាយពេលព្រឹកផងដែរ៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍